ព្រះបាទអេសាក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ គឺបានសុគតនៅឆ្នាំទីសែសិបមួយ ក្នុងរាជ្យរបស់ព្រះអង្គ។
អេសាក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ទៅ គេបញ្ចុះសពទ្រង់ជាមួយនឹងបុព្វបុរសរបស់ទ្រង់ ក្នុងទីក្រុងរបស់ដាវីឌ ជាបុព្វបុរស ហើយយេហូសាផាត ជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។
ក្នុងឆ្នាំទីសាមសិបប្រាំបួននៃរាជ្យព្រះបាទអេសា ទ្រង់ចាប់ប្រឈួនត្រង់ព្រះបាទាមានអាការៈធ្ងន់ធ្ងរ ប៉ុន្តែ ក្នុងការប្រឈួននោះ ទ្រង់មិនបានស្វែងរកព្រះយេហូវ៉ាទេ គឺបានពឹងដល់ពួកគ្រូពេទ្យវិញ។
គេបញ្ចុះសពនៅក្នុងផ្នូររបស់ទ្រង់ ដែលបានដាប់ទុកសម្រាប់ទ្រង់នៅក្នុងក្រុងដាវីឌ ក៏តម្កល់សពនៅទីដែលបានអប់ ហើយមានពេញដោយគ្រឿងក្រអូបផ្សេងៗ ដែលពួកផ្សំគ្រឿងក្រអូបបានធ្វើ តាមវិជ្ជារបស់គេ ហើយគេថ្វាយព្រះភ្លើងដល់ទ្រង់ ជាការគោរពដល់ទ្រង់។