Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ របា‌ក្សត្រ 13:21

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​អ័ប៊ីយ៉ា​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើង ទ្រង់​យក​ភរិយា​ដប់​បួន ហើយ​បង្កើត​បាន​បុត្រា​ម្ភៃពីរ​អង្គ និង​បុត្រី​ដប់​ប្រាំមួយ​អង្គ។

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ដំណើរ​ឯ​ទៀត​ពី​អ័ប៊ីយ៉ា និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវ‌តារ​នៃ​ពួក​ស្តេច​យូដា​ហើយ អ័ប៊ីយ៉ា និង​យេរ៉ូ‌បោម ក៏​តែង‌តែ​ច្បាំង​គ្នា

ព្រះបាទ​រេហូ‌បោម​ស្រឡាញ់​នាង​ម្អាកា បុត្រី​អាប់សា‌ឡុម លើស​ជាង​មហេសី និង​ពួក​អ្នក​ម្នាង​ផ្សេងៗ​ទៀត (ដ្បិត​ទ្រង់​បាន​យក​ភរិយា​ដប់​ប្រាំបី និង​អ្នក​ម្នាង​ហុកសិប ក៏​បង្កើត​បាន​បុត្រា​ម្ភៃប្រាំបី​អង្គ និង​បុត្រី​ហុកសិប​អង្គ)។

ហើយ​នៅ​ក្នុង​រាជ្យ​អ័ប៊ីយ៉ា នោះ​ព្រះ‌បាទ​យេរ៉ូ‌បោម​មិន​បាន​ពង្រឹង​អំណាច​ឡើង​វិញ​ទៀត​ឡើយ រួច​ព្រះ‌យេហូវ៉ា​ប្រហារ​ទ្រង់​ឲ្យ​សុគត​ទៅ។

កិច្ច‌ការ​ផ្សេង​ទៀត​ដែល​អ័ប៊ីយ៉ា​បាន​ធ្វើ និងរាជ‌ឱង្ការ​ដែល​ទ្រង់ថ្លែង បាន​កត់​ទុក​ក្នុង​សៀវភៅ​បរិយាយ​នៃ​ហោរា​អ៊ីដោ​ហើយ។

លោក​មាន​កូន​ប្រុស​សាម​សិប​នាក់ ដែល​មាន​កូន​លា​មួយ​ម្នាក់​សម្រាប់​ជិះ ហើយ​ពួក​គេ​មាន​ទី​ក្រុង​សាម​សិប ដែល​ហៅ​ថា ហាវ៉ុត-យ៉ាអ៊ារ រហូត​ដល់​សព្វ​ថ្ងៃ ក្រុង​ទាំង​នោះ​នៅ​ក្នុង​ស្រុក​កាឡាត។

បន្ទាប់​មក គាត់​ទៅ​ផ្ទះ​ឪពុក​គាត់ នៅ​ក្រុង​អូប្រា ហើយ​សម្លាប់​កូន​យេរូ-បាល ដែល​ជា​បង​ប្អូន​របស់​ខ្លួន​ទាំង​ចិត​សិប​នាក់ នៅ​លើ​ថ្ម​តែ​មួយ សល់​តែ​យ៉ូថាម ជា​កូន​ពៅ​របស់​យេរូ-បាល​ប៉ុណ្ណោះ ដ្បិត​គាត់​បាន​លាក់​ខ្លួន។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម