Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ របា‌ក្សត្រ 12:10

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ស្តេច​រេហូ‌បោម​បាន​ធ្វើ​ខែល​លង្ហិន​ជំនួស​វិញ ហើយ​ប្រគល់​ទុក​នៅ​ដៃ​ពួក​មេ‌ទ័ព​រក្សា​អង្គ ដែល​ចាំ​មាត់​ទ្វារ​ដំណាក់​ស្តេច។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ចំណោម​អ្នក​ទាំង​សាមសិប​រូប តែ​លោក​មិន​ស្មើ​នឹង​អ្នក​ទាំង​បី​រូប​នោះ​ឡើយ។ ព្រះបាទ​ដាវីឌ​បាន​តែង​តាំង​លោក​ឲ្យ​ត្រួត​លើ​ពួក​កង​អង្គរក្ស​របស់​ស្ដេច។

បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា ធ្វើ​ជា​មេ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ដាវីឌ ធ្វើ​សេនា‌បតី។

ព្រះបាទ​សាឡូម៉ូន​បាន​ផែ​មាស​ធ្វើ​ជា​ខែល​ធំៗ​ពីររយ គឺ​យក​មាស​ប្រាំមួយ​រយ​សេកែល ដើម្បី​ធ្វើ​ខែល​នីមួយៗ។

ហើយ​ស្តេច​រេហូ‌បោម​បាន​ធ្វើ​ខែល​លង្ហិន​ជំនួស​ខែល​ទាំង​នោះ ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​មេ‌ទ័ព ដែល​រក្សា​មាត់​ទ្វារ​ដំណាក់​ស្តេច។

លោក​មាន​កេរ្តិ៍‌ឈ្មោះ​ក្នុង​ចំណោម​អ្នក​ទាំង​សាមសិប​រូប តែ​លោក​មិន​ស្មើ​នឹង​អ្នក​ទាំង​បី​រូប​នោះ​ឡើយ ហើយ​ព្រះបាទ​ដាវីឌ​បាន​តាំង​លោក​ឲ្យ​ត្រួត​លើ​ពួក​កង​អង្គរក្ស។

គ្រប់​ពេល​ដែល​ស្ដេច​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ពួក​ទ័ព​រក្សា​អង្គ​ក៏​កាន់​ខែល​ទាំង​នោះ​មក រួច​យក​ទៅ​ទុក​ក្នុង​បន្ទប់​របស់​ពួក​ទ័ព​រក្សា​អង្គ​វិញ។

ដូច្នេះ ស្ដេច​ស៊ីសាក​នៃ​ស្រុក​អេស៊ីព្ទ បាន​ឡើង​មក​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម ក៏​យក​អស់​ទាំង​ទ្រព្យ​វិសេស​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌ទ្រព្យ ដែល​នៅ​ក្នុង​ដំណាក់​ស្តេច​អស់​រលីង​ទៅ ព្រម​ទាំង​ខែល​មាស​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​ផង

ម្ដេច​ក៏​មាស​ប្រែជា​ស្រអាប់ ហើយ​មាស​សុទ្ធ​ប្រែ​ជាបាត់​បង់រស្មី! ថ្ម​ទាំង​ប៉ុន្មាន​នៃ​ទី​បរិសុទ្ធនៅ​រាយ​ប៉ាយ គ្រប់ទី​កន្លែង ត្រង់​ដើម​ផ្លូវ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម