២ របាក្សត្រ 11:12ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ទ្រង់បានបម្រុងទុកខែល និងលំពែងនៅក្នុងទីក្រុងនីមួយៗ ហើយបានធ្វើឲ្យទីក្រុងទាំងនោះរឹងមាំបំផុត។ ដូច្នេះ ទ្រង់បានពង្រឹងការត្រួតត្រាលើស្រុកយូដា និងទឹកដីបេនយ៉ាមីន។ សូមមើលជំពូក |
ហើយលោកចេញទៅទទួលអេសាទូលថា៖ «បពិត្រព្រះករុណាអេសា ព្រមទាំងពួកយូដា និងពួកបេនយ៉ាមីនទាំងអស់គ្នាអើយ សូមស្តាប់ចុះ កំពុងដែលអ្នករាល់គ្នានៅជាមួយព្រះយេហូវ៉ា ព្រះអង្គក៏គង់ជាមួយអ្នករាល់គ្នាដែរ បើអ្នករាល់គ្នាស្វែងរកព្រះអង្គ នោះនឹងរកឃើញពិត តែបើអ្នករាល់គ្នាបោះបង់ចោលព្រះអង្គវិញ ព្រះអង្គក៏នឹងបោះបង់ចោលអ្នករាល់គ្នាដែរ។