Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ របា‌ក្សត្រ 10:18

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ស្តេច​រេហូ‌បោម​បាន​ចាត់​អ័ដូរ៉ាម ដែល​ត្រួត​លើ​ពួក​កំណែន​ឲ្យ​ទៅ តែ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បាន​គប់​ដុំ​ថ្ម​សម្លាប់​លោក​ចោល​ទៅ។ ដូច្នេះ ស្តេច​រេហូ‌បោម​បាន​ប្រញាប់‌ប្រញាល់​ឡើង​រាជ‌រថ រត់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក ចម្លង

5 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ហ៊ីសា ជា​ឧកញ៉ា​វាំង អ័ដូ‌នីរ៉ាម កូន​អាប់ដា ជា​មេ​កំណែន។

ទ្រង់​បាន​ចាត់​គេ​ឲ្យ​ទៅ​ភ្នំ​ល្បាណូន ដោយ​វេន​ក្នុង​មួយ​ខែ​មួយ​ម៉ឺន​នាក់ គឺ​គេ​នៅ​ឯ​ភ្នំ​ល្បាណូន​មួយ​ខែ ហើយ​នៅ​ផ្ទះ​ពីរ​ខែ មាន​អ័ដូ‌នីរ៉ាម​ជា​អ្នក​ត្រួត​លើ​ពួក​មនុស្ស​ដែល​ត្រូវ​កេណ្ឌ​មក​ធ្វើ​ការ​នោះ។

ប៉ុន្តែ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​នៅ​តាម​ទី​ក្រុង​នានា​របស់​ពួក​យូដា​នោះ រេហូ‌បោម​បាន​សោយ‌រាជ្យ​លើ​គេ​វិញ។

ប៉ុន្តែ គេ​រួម​គំនិត​គ្នា​គិត​ប្រទូស្ត​នឹង​លោក​វិញ ក៏​គប់​ដុំ​ថ្មសម្លាប់​លោក នៅ​ក្នុង​ទី‌លាន​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ស្តេច។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម