Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ របា‌ក្សត្រ 10:1

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រេហូ‌បោម​បាន​យាង​ទៅ​ដល់​ក្រុង​ស៊ីគែម ដ្បិត​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​មក​ក្រុង​ស៊ីគែម ដើម្បី​នឹង​អភិសេក​ទ្រង់​ឡើង​ជា​ស្តេច។

សូមមើលជំពូក ចម្លង

12 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អាប់‌រ៉ាម​បាន​ដើរ​កាត់​ស្រុក​នោះ រហូត​ដល់​កន្លែង​មួយ​នៅ​ស៊ីគែម ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ូរេ។ នៅ​គ្រា​នោះ សាសន៍​កាណាន​រស់​នៅ​ក្នុង​ស្រុក​នោះ។

ព្រះបាទ​សាឡូម៉ូន​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់

ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​ក្នុង​ចម្បាំង បាន​មក​ដល់​ក្រុង​ហេប្រុន ដោយ​ចិត្ត​ស្មោះ‌ត្រង់ ដើម្បី​នឹង​អភិសេក​ទ្រង់​ឡើង​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ពួក​អ៊ីស្រា‌អែល​ឯ​ទៀត​ទាំង​ប៉ុន្មាន​ក៏​ស្រុះ​ចិត្ត​គ្នា​នឹង​តែង​តាំង​ព្រះបាទ​ដាវីឌ​ឡើង​ជា​ស្តេច​ដែរ។

ឯ​បុត្រ​របស់​ព្រះបាទ​សាឡូម៉ូន គឺ​រេហូ‌បោម ហើយ​រេហូ‌បោម​ក៏​មាន​បុត្រ ព្រះ‌នាម​ថា​អ័ប៊ីយ៉ា អ័ប៊ីយ៉ា​មាន​បុត្រ ព្រះ‌នាម​ថា​អេសា អេសា​មាន​បុត្រ ព្រះ‌នាម​ថា​យេ‌ហូសា‌ផាត

ពេល​យេរ៉ូ‌បោម ជា​កូន​នេបាត (ដ្បិត​ទ្រង់​នៅ​ស្រុក​អេស៊ីព្ទ ជា​កន្លែង​ដែល​បាន​រត់​ចេញ​ពី​ព្រះបាទ​សាឡូម៉ូន) បាន​ឮ​ដំណឹង​នោះ លោក​ក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​វិញ។

កាល​ព្រះបាទ​សាឡូម៉ូន​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ គេ​បាន​បញ្ចុះ​សព​ទ្រង់ នៅ​ក្នុង​ក្រុង​របស់​ដាវីឌ ជា​បិតា ហើយ​ព្រះបាទ​រេហូ‌បោម ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស។

សាឡូម៉ូន​បង្កើត​រេហូបោម រេហូបោម​បង្កើត​អ័ប៊ីយ៉ា អ័ប៊ីយ៉ា​បង្កើត​អេសា

ដូច្នេះ គេ​ក៏​ញែក​ក្រុង​កេដេស នៅ​ស្រុក​កាលីឡេ ក្នុង​ស្រុក​ភ្នំ​ណែប‌ថា‌លី ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​អេប្រាអិម ក្រុង​គារ‌យ៉ាត់-អើបា (គឺ​ជា​ក្រុង​ហេប្រុន) នៅ​ស្រុក​ភ្នំ​យូដា។

លោក​យ៉ូស្វេ​បាន​ប្រមូល​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​ស៊ីគែម ហើយ​កោះ​ហៅ​ពួក​ចាស់​ទុំ ពួក​មេ ពួក​ចៅ‌ក្រម និង​ពួក​នាយក​នៃ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​មក រួច​គេ​ក៏​មក​ជួប​ជុំ​គ្នា​នៅ​ចំពោះ​ព្រះ។

គ្រា​នោះ អ័ប៊ី‌ម៉្មា‌ឡិច ជា​កូន​យេរូ-បាល បាន​ទៅ​រក​ពួក​បង​ប្អូន​ខាង​ម្តាយ​របស់​ខ្លួន​នៅ​ស៊ីគែម និង​ញាតិ‌សន្តាន​របស់​ជីតា​ខ្លួន​ខាង​ម្តាយ​ទាំង​ប៉ុន្មាន ជម្រាប​ថា៖




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម