ទ្រង់ឡើងទៅថ្វាយតង្វាយដុតអស់មួយពាន់ នៅលើអាសនាលង្ហិន ដែលនៅចំពោះព្រះយេហូវ៉ា ត្រង់ត្រសាលជំនុំនោះ។
ព្រះបាទសាឡូម៉ូនបានយាងទៅគីបៀន ដើម្បីថ្វាយយញ្ញបូជានៅទីនោះ ព្រោះទីខ្ពស់នោះជាទីកន្លែងប្រសើរវិសេសជាងគេ ទ្រង់បានថ្វាយតង្វាយដុតអស់មួយពាន់ នៅលើអាសនានៅទីនោះ។
រួចព្រះបាទសាឡូម៉ូន និងក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ដែលបានប្រជុំគ្នាមកឯទ្រង់ គេនៅជាមួយទ្រង់ នៅត្រង់មុខហិប កំពុងតែបូជាថ្វាយចៀម និងគោយ៉ាងសន្ធឹក ដែលនឹងរាប់ចំនួនមិនអស់ឡើយ។
ឯយញ្ញបូជាដែលសាឡូម៉ូនបានថ្វាយដល់ព្រះយេហូវ៉ា ទុកជាតង្វាយមេត្រី នោះគឺគោពីរម៉ឺនពីរពាន់ និងចៀមមួយសែនពីរម៉ឺន គឺយ៉ាងនោះហើយ ដែលស្តេច និងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នា បានធ្វើបុណ្យឆ្លងព្រះវិហាររបស់ព្រះយេហូវ៉ា
នៅថ្ងៃបន្ទាប់ គេក៏ថ្វាយយញ្ញបូជា និងតង្វាយដុតដល់ព្រះយេហូវ៉ា គឺគោឈ្មោលមួយពាន់ ចៀមឈ្មោលមួយពាន់ កូនចៀមមួយពាន់ និងតង្វាយច្រូចនៃតង្វាយទាំងនោះ ហើយយញ្ញបូជាឯទៀតជាបរិបូរសម្រាប់ពួកអ៊ីស្រាអែលទាំងអស់។
គ្រានោះ ព្រះបាទសាឡូម៉ូនបានថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា នៅលើអាសនាដែលទ្រង់បានស្អាង នៅមុខថែវ
ឯព្រៃល្បាណូននោះមិនគ្រាន់នឹងដុត ហើយសត្វទាំងប៉ុន្មាននៅព្រៃនោះ ក៏មិនល្មមនឹងធ្វើជាតង្វាយដុតផង។