Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ យ៉ូហាន 1:11

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​អ្នក​ណា​ដែល​ជម្រាប​សួរមនុស្ស​បែបនោះ អ្នក​នោះ​ក៏​មាន​ចំណែក​ក្នុង​ការ​អាក្រក់​របស់​អ្នក​នោះ​ដែរ។

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន‌បើអ្នក​ឃើញ​ចោរ អ្នក​ក៏​សេព​គប់​ជាមួយ​គេ ហើយ​ចូល​ដៃ​ជា​មួយ​ពួក​ផិត​ក្បត់​ទៀត​ផង។

កុំ​ចូល​រួម​ក្នុង​កិច្ច‌ការ​ឥត​ផល​ប្រយោជន៍​របស់​សេចក្តី​ងងឹត​ឡើយ ប៉ុន្តែ ត្រូវ​លាត​ត្រដាង​ការ​ទាំង​នោះ​វិញ។

កុំ​ប្រញាប់​ដាក់​ដៃ​លើ​អ្នក​ណា ហើយ​កុំ​ចូល​រួម​ក្នុង​អំពើ​បាប​របស់​ដទៃ​ឡើយ ចូរ​រក្សា​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ។

ដ្បិត​អស់​អ្នក​ដែល​រស់នៅ​អាង​លើ​ទឹក​ដោះ អ្នក​នោះ​មិន​ប្រសប់​ខាងឯ​ព្រះ‌បន្ទូល​នៃ​សេចក្តី​សុចរិត​ទេ ព្រោះ​អ្នក​នោះ​ជា​កូន​តូច។

ហើយ​សង្គ្រោះ​អ្នក​ដទៃ ដោយ​ឆក់​គេ​ឲ្យ​រួច​ផុត​ពី​ភ្លើង ត្រូវ​មាន​ចិត្ត​មេត្តា‌ករុណា​ដល់​មនុស្ស​ឯ​ទៀត​ទាំង​ភ័យ​ខ្លាច ហើយ​ស្អប់​សូម្បី​តែ​អាវ​ដែល​ស្មោក‌គ្រោក ដោយ​សារ​សាច់​ឈាម​របស់​គេ។

បន្ទាប់​មក ខ្ញុំ​ឮ​សំឡេង​មួយ​ទៀត​ពី​លើ​មេឃ ពោល​ថា៖ «ប្រជា‌រាស្ត្រ​យើង​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​នោះ​មក ដើម្បី​កុំ​ឲ្យ​អ្នក​មាន​ចំណែក​ក្នុង​អំពើ​បាប​របស់​គេ​ឡើយ ក្រែង​ត្រូវ​រង​គ្រោះ​កាច​ជា​មួយ​គេ​ដែរ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម