Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ ពេត្រុស 3:2

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​នឹក​ចាំ​រាល់​សេចក្ដី​ដែល​ពួក​ហោរា​បរិសុទ្ធ​បាន​ថ្លែង​កាល​ពី​ដើម និង​ពី​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ‌សង្គ្រោះ តាម​រយៈ​ពួក​សាវក​របស់​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

20 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល តាម​រយៈ​មាត់​ពួក​ហោរា​បរិសុទ្ធ របស់​ព្រះ‌អង្គ​ពី​ជំនាន់​ដើម

បន្ទាប់​មក ព្រះ‌អង្គ​ក៏​ស្រាយ​ន័យ​សេចក្តី​ដែល​ចែង​អំពី​ព្រះ‌អង្គ​នៅ​ក្នុង​គម្ពីរ​ទាំង‌មូល ឲ្យ​គេ​ស្តាប់ ចាប់​ពី​គម្ពីរ​លោក​ម៉ូសេ និង​គម្ពីរ​ហោរា​រៀង​មក។

បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ហើយ​ជា​សេចក្តី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ គឺ​ថា ត្រូវ​តែ​សម្រេច​គ្រប់​ទាំង​សេចក្តី​ដែល​បាន​ចែង​ទុក​ពី​ខ្ញុំ ទោះ​ក្នុង​ក្រឹត្យ‌វិន័យ​លោក​ម៉ូសេ ក្នុង​ទំនាយ​ពួក​ហោរា ឬ​ក្នុង​បទ​ទំនុក‌តម្កើង​ក្តី»។

ពួក​ហោរា​សុទ្ធ​តែ​បាន​ធ្វើ​បន្ទាល់​ពី​ព្រះ‌អង្គ​ថា អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌អង្គ នឹង​បាន​ទទួលការ​អត់​ទោស​ឲ្យ​រួច​ពី​បាប តាម​រយៈ​ព្រះ‌នាម​របស់​ព្រះ‌អង្គ»។

កាល​គេ​បាន​ណាត់​ថ្ងៃ​មួយ​ដើម្បី​ជួបជាមួយ​លោក​រួចហើយ គេ​ក៏នាំ​គ្នា​ច្រើន​ជាង​មុន ចូល​មក​ជួប​នៅ​ផ្ទះ​របស់​លោក។ លោក​វែក​ញែក​ពន្យល់​ប្រាប់​គេ តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច ទាំង​ធ្វើ​បន្ទាល់​អំពី​ព្រះរាជ្យ​របស់​ព្រះ ហើយ​ព្យាយាម​ពន្យល់​គេ​អំពី​ព្រះ‌យេស៊ូវ​ឲ្យ​គេ​បាន​ជឿ ចេញ​ពីគម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ និង​គម្ពីរ​ហោរា។

ប៉ុន្តែ សេចក្ដី​ដែល​ព្រះ​បាន​ប្រកាស​ប្រាប់​ជា​មុន ដោយ​សារ​មាត់​ហោរា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ​ថា ព្រះ‌គ្រីស្ទ​របស់​ព្រះ‌អង្គ ត្រូវ​តែ​រង​ទុក្ខ​លំបាក នោះ​ព្រះ‌អង្គ​ក៏​បាន​សម្រេច​ដូច្នោះ​មែន។

ដែល​ត្រូវ​គង់​នៅ​ស្ថាន‌សួគ៌ រហូត​ដល់​គ្រប់​ទាំង​អស់​បាន​រៀប​ចំ​ឡើង​វិញ ដូច​សេចក្ដីដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល ដោយ​សារ​មាត់​ពួក​ហោរា​បរិសុទ្ធ​របស់​ព្រះ‌អង្គ តាំង​ពី​ជំនាន់​ដើម​មក។

ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ​ទើប​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌គ្រីស្ទ។

ដែល​បាន​សង់​ឡើង​លើ​គ្រឹះ​របស់​ពួក​សាវក និង​ពួក​ហោរា ហើយ​ព្រះ‌យេស៊ូវ‌គ្រីស្ទ​អង្គ​ទ្រង់​ផ្ទាល់ ជា​ថ្ម​ជ្រុង​យ៉ាង​ឯក។

ព្រះ​មិន​បាន​បើក​សម្ដែង​អាថ៌‌កំបាំង​នេះ ឲ្យ​មនុស្ស​ជំនាន់​មុន​បាន​ស្គាល់ ដូច​ជា​បាន​បើក​សម្ដែង​ឲ្យ​ពួក​សាវក និង​ពួក​ហោរា​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ស្គាល់​នៅ​ពេល​នេះ ដោយ​សារ​ព្រះ‌វិញ្ញាណ​នោះ​ឡើយ

ចូរ​កាន់​តាម​ព្រះឱវាទ​ឲ្យ​បាន​ល្អ ហើយ​ឥត​កន្លែង​បន្ទោស​បាន រហូត​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើងលេច​មក

ដ្បិត​បើ​មិន​បាន​ស្គាល់​ផ្លូវ​សុចរិត​សោះ នោះ​ល្អ​ជាង​ដែល​បាន​ស្គាល់ រួច​បែរ​ចេញ​ពី​បទ‌បញ្ជា​បរិសុទ្ធ ដែល​បាន​ប្រគល់​មក​គេ។

ត្រូវ​រាប់​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់​របស់​ព្រះ‌អម្ចាស់​នៃ​យើង ទុក​ជា​ការ​សង្គ្រោះ ដូច​លោក​ប៉ុល ជា​បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​យើង ក៏​បាន​សរសេរ​មក​អ្នក​រាល់​គ្នា តាម​ប្រាជ្ញា​ដែល​ព្រះ​បាន​ប្រទាន​មក​លោក

ដូច​លោក​រៀប​រាប់​នៅ​ក្នុង​សំបុត្រ​ទាំង​ប៉ុន្មាន​របស់​លោក អំពី​រឿង​ទាំង​នេះ​ដែរ។ មាន​សេចក្ដី​ខ្លះ​នៅ​ក្នុង​សំបុត្រទាំង​នោះ​ដែល​ពិបាក​យល់ ហើយ​អ្នក​ល្ងង់​ខ្លៅ និង​ពួក​មិន​ខ្ជាប់‌ខ្ជួន បង្វែរ​សេចក្ដី​ទាំង​នោះ ដូច​ជា​គេ​បង្វែរ​បទ​គម្ពីរ​ឯ​ទៀត​ដែរ ដែល​នាំ​ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស។

ឯ​យើងវិញ យើង​មក​ពី​ព្រះ ហើយ​អ្នក​ណា​ដែល​ស្គាល់​ព្រះ អ្នក​នោះ​ក៏​ស្តាប់​យើង​ដែរ តែ​អ្នក​ណា​ដែល​មិន​មក​ពី​ព្រះ អ្នក​នោះ​មិន​ស្តាប់​យើង​ឡើយ គឺ​ដោយ​សារ​សេចក្ដីនេះ​ឯង ដែល​យើង​ស្គាល់​វិញ្ញាណ​នៃ​សេចក្ដី​ពិត និង​វិញ្ញាណ​នៃ​សេចក្ដី​ខុស​ឆ្គង​ទៅ​បាន។

ពួក​ស្ងួន‌ភ្ងា​អើយ ចូរ​នឹក​ចាំ​ពី​សេចក្ដី​ដែល​ពួក​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង បាន​ប្រាប់​យើង​ពីមុន។

ខ្ញុំ​ក៏​ក្រាប​ចុះ​នៅ​ទៀប​ជើង​ទេវតា​នោះ ដើម្បី​ថ្វាយ​បង្គំ តែ​លោក​ពោល​មក​កាន់​ខ្ញុំ​ថា៖ «កុំ​ធ្វើ​ដូច្នេះ​ឡើយ ដ្បិត​ខ្ញុំ​ជា​អ្នក​បម្រើ​រួម​ការងារ​ជា​មួយ​អ្នក និង​ជា​បង‌ប្អូន​អ្នក ដែល​មាន​បន្ទាល់​របស់​ព្រះ‌យេ‌ស៊ូវ​ដែរ។ ចូរ​ថ្វាយ​បង្គំ​ព្រះ​វិញ»។ ដ្បិត​ការ​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេ‌ស៊ូវ គឺ​ជា​វិញ្ញាណ​នៃ​សេចក្ដី​ទំនាយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម