Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ ពេត្រុស 1:4

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដោយ‌សារ​សេចក្ដី​ទាំង​នេះ ព្រះ‌អង្គ​បាន​ប្រទាន​សេចក្ដី​សន្យា​ដ៏​វិសេស និង​ធំ​បំផុត​ដល់​យើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ដោយ​សារ​សេចក្ដី​នោះ​ឯង ទាំង​បាន​រួច​ផុត​ពី​សេចក្ដី​ពុក​រលួយដែល​នៅ​ក្នុង​លោកីយ៍​នេះ ដោយ​សារ​សេចក្តី​ប៉ង​ប្រាថ្នា។

សូមមើលជំពូក ចម្លង

25 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​សាសន៍​អ៊ីស្រា‌អែល ព្រះ​បាន​រើស​គេ​ធ្វើ​ជា​កូន គេ​មាន​សិរី‌ល្អ មាន​សេចក្តី​សញ្ញា ការ​ប្រទាន​ក្រឹត្យ‌វិន័យ របៀប​ថ្វាយ​បង្គំ និង​សេចក្តី​សន្យា​ជា​របស់​ខ្លួន

ដ្បិត​នៅ​ក្នុង​ព្រះ‌អង្គ គ្រប់​ទាំង​សេចក្តី​សន្យា​របស់​ព្រះ សុទ្ធ​តែ «បាទ» ទាំង‌អស់។ ហេតុ​នេះ​ហើយ​បាន​ជា​តាម​រយៈ​ព្រះ‌អង្គ យើង​ពោល​ថា «អាម៉ែន» សម្រាប់​ជា​សិរី​ល្អ​របស់​ព្រះ។

យើង​ទាំង‌អស់​គ្នា ដែល​គ្មាន​ស្បៃ​បាំង​មុខ កំពុង​តែ​រំពឹង​មើល​សិរី​ល្អ​របស់​ព្រះ‌អម្ចាស់ ដូច​ជា​រូប​ឆ្លុះ​នៅ​ក្នុង​កញ្ចក់ យើង​កំពុង​តែ​ផ្លាស់​ប្រែ​ឲ្យ​ដូច​ជា​រូប​ឆ្លុះ​នោះ​ឯង ពី​សិរី​ល្អ​មួយ ទៅ​សិរី​ល្អ​មួយ ដ្បិត​នេះ​មក​ពី​ព្រះ‌អម្ចាស់ ដែល​ជា​ព្រះ‌វិញ្ញាណ។

ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ចេញ​ពី​កណ្តាល​ពួក​គេ​ទៅ ហើយ​ញែក​ខ្លួន​ដោយ​ឡែក​ចេញ​ពី​ពួកគេ កុំ​ប៉ះ​ពាល់​របស់​ស្មោក​គ្រោក​ឡើយ នោះ​យើង​នឹង​ទទួល​អ្នក​រាល់​គ្នា

ឥឡូវ​នេះ សេចក្ដី​សន្យា​ដែល​ព្រះ​បាន​តាំង​ដល់​លោក​អ័ប្រា‌ហាំ និង​ដល់​ពូជ​របស់​លោក មិន​មាន​ចែង​ថា «ដល់​ពូជ​ទាំង​ឡាយ» ដូច​ជា​ចង់​សំដៅ​ទៅ​លើ​ពូជ​ជា​ច្រើន​នោះ​ឡើយ គឺ​សំដៅទៅ​លើ​ម្នាក់​វិញ ដោយ​ថា «និង​ដល់​ពូជ​របស់​អ្នក» ពោល​គឺ​ព្រះ‌គ្រីស្ទ។

អ្នក​ណា​ដែល​សាប​ព្រោះ​ខាង​សាច់​ឈាម​របស់​ខ្លួន អ្នក​នោះ​នឹង​ច្រូត​បាន​ជា​សេចក្ដី​ពុក‌រលួយ​ពី​សាច់​ឈាម​នោះ តែ​អ្នក​ណា​ដែល​សាប​ព្រោះ​ខាង​ព្រះ‌វិញ្ញាណ អ្នក​នោះ​នឹង​ច្រូត​បាន​ជីវិត​អស់​កល្ប​ជានិច្ច ពី​ព្រះ‌វិញ្ញាណ​វិញ។

រហូត​ដល់​យើង​ទាំង​អស់​គ្នា​បាន​រួប​រួម​នៅ​ក្នុង​ជំនឿ ហើយ​បាន​ស្គាល់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ទៅ​ជា​មនុស្ស​ពេញ​វ័យ និង​ដល់​ខ្នាត​កម្ពស់​នៃ​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ‌គ្រីស្ទ។

ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​ចំណេះ​ដឹង ឲ្យ​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក។

ដ្បិត​ឪពុក​យើង​តែង​វាយ​ប្រដៅ​យើង​តែ​មួយ​រយៈ​ពេល​ខ្លី តាម​តែ​គាត់​យល់​ឃើញ ប៉ុន្តែ ព្រះ‌អង្គ​វាយ​ប្រដៅ​យើង សម្រាប់​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ឲ្យ​យើង​បាន​បរិសុទ្ធ​រួម​ជា​មួយ​ព្រះ‌អង្គ។

ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ‌អង្គ​ជា​អ្នក​កណ្តាល​នៃ​សញ្ញា​ថ្មី ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​ព្រះ‌អង្គ​ហៅ បាន​ទទួល​ព្រះ‌បន្ទូល​សន្យា ទុក​ជា​មត៌ក​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះ‌អង្គ​សុគត ប្រយោជន៍​នឹង​ប្រោស​លោះ​គេ ឲ្យ​រួច​ពី​អំពើ​រំលង ដែល​គេ​ប្រព្រឹត្ត​កាល​នៅ​ក្រោម​សញ្ញា​ចាស់​នៅ​ឡើយ។

សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌វរបិតា នោះ​គឺ​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយដែល​មាន​ទុក្ខ​វេទនា ព្រម​ទាំង​រក្សា​ខ្លួន​មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍​នេះ​ឡើយ។

ស៊ីម៉ូន-ពេ‌ត្រុស ជា​អ្នក​បម្រើ និង​ជា​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សូម​ជម្រាប​មក​អស់​អ្នក​ដែល​បាន​ទទួល​ជំនឿ​ដ៏​ថ្លៃ​វិសេស ដូច​ជំនឿ​របស់​យើង​ខ្ញុំ​ដែរ តាម​រយៈ​សេចក្ដី​សុចរិត​របស់​ព្រះ និង​ព្រះ​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌សង្គ្រោះ​របស់​យើង។

ប៉ុន្ដែ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ យើងកំពុង​ទន្ទឹង​រង់​ចាំ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​មាន​សុទ្ធ​តែ​សេចក្ដី​សុចរិត​វិញ។

ព្រះ‌អម្ចាស់​មិន​ផ្អាក​សេចក្ដី​សន្យា​របស់​ព្រះ‌អង្គ ដូច​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់​ចំពោះអ្នក​រាល់​គ្នា ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ។

នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជាមួយ​យើង គឺ​ជីវិត​អស់​កល្ប​ជា‌និច្ច។

ពួក​ស្ងួន‌ភ្ងា​អើយ ឥឡូវ​នេះ យើង​ជា​កូន​ព្រះ ហើយ​ដែល​យើង​នឹង​បាន​ទៅ​ជា​យ៉ាង​ណា នោះ​មិន​ទាន់​បាន​សម្តែង​មក​នៅ​ឡើយ​ទេ ប៉ុន្តែ យើង​ដឹង​ថា នៅ​ពេល​ព្រះ‌អង្គ​លេច​មក នោះ​យើង​នឹង​បាន​ដូច​ព្រះ‌អង្គ ដ្បិត​ដែល​ព្រះ‌អង្គ​យ៉ាង​ណា នោះ​យើង​នឹង​ឃើញ​ព្រះ‌អង្គ​យ៉ាង​នោះ​ឯង។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម