Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ ពេត្រុស 1:14

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដោយ​ដឹង​ថា វេលា​ដែល​ខ្ញុំ​ត្រូវ​ដោះ​រូប​កាយ​របស់​ខ្ញុំ​ចេញ គឺ​នៅ​ពេល​ឆាប់ៗ​នេះ​ហើយ ដូច​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​បាន​បង្ហាញ​ខ្ញុំ។

សូមមើលជំពូក ចម្លង

11 ការដាក់ឲ្យឆ្លើយតបគ្នា  

ជីវិត​របស់​យើង​បាន​ត្រូវ​រើរុះ​ចេញ គឺ​បាន​លើក​យក​ចេញ​ពី​យើង ដូច​ជា​ត្រសាល​របស់​គង្វាល យើង​បាន​មូរ​បំព្រួញ​ជីវិត ដូច​ជា​អ្នក​ត្បាញ ព្រះ‌អង្គ​នឹង​កាត់​យើង​ចេញ​ពី​តំបាញ តាំង​ពី​ថ្ងៃ​ដរាប​ដល់​យប់ ព្រះ‌អង្គ​នឹង​ផ្តាច់​ជីវិត​យើង​ទៅ

ស៊ីម៉ូន-ពេត្រុស​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​យាង​ទៅ​ណា?» ព្រះ‌យេស៊ូវ​ឆ្លើយ​ថា៖ «កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​មិន​អាច​ទៅ​តាមនៅ​ពេល​នេះ​បាន​ទេ តែ​អ្នក​នឹង​ទៅ​បាននៅ​ពេល​ក្រោយ»។

ឥឡូវ​នេះ មើល៍ ខ្ញុំ​ដឹង​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ខ្ញុំ​បាន​ដើរ​ទៅ​មក ទាំង​ប្រកាស​អំពី​ព្រះរាជ្យ​របស់​ព្រះ គ្មាន​អ្នក​ណា​ម្នាក់​នឹង​ឃើញ​មុខ​ខ្ញុំ​ទៀត​ឡើយ។

យើង​ដឹង​ថា បើ​ជម្រក​ដែល​ជា​ទី​លំនៅ​របស់​យើង​នៅ​ផែនដី​នេះ ត្រូវ​ខូច​បង់​ទៅ នោះ​យើង​មាន​វិមាន​មួយ​ដែល​មក​ពី​ព្រះ ជា​លំនៅ​សិ្ថត‌ស្ថេរ​អស់​កល្ប​ជា‌និច្ច​នៅ​ស្ថាន​សួគ៌ មិន​មែន​ធ្វើ​ឡើង​ដោយ​ដៃ​មនុស្ស​ឡើយ។

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «មើល៍ ថ្ងៃ​ដែល​អ្នក​ត្រូវ​ស្លាប់​ជិត​ដល់​ហើយ។ ចូរ​ហៅ​យ៉ូស្វេ​មក ហើយ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​ឲ្យ​យើង​បាន​ប្រគល់​បន្ទុក​លើ​លោក»។ ដូច្នេះ លោក​ម៉ូសេ និង​លោក​យ៉ូស្វេ​ក៏ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ។

ដ្បិត​ខ្ញុំ​កំពុង​តែ​ត្រូវ​បាន​ចាក់​បង្ហូរ ដូច​ជា​តង្វាយ​ច្រួច ឯ​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​លា​ទៅ ក៏​បាន​មក​ដល់​ហើយ។

មើល៍ នៅ​ថ្ងៃ​នេះ ខ្ញុំហៀប​នឹង​ទៅ​តាម​ផ្លូវ​របស់​មនុស្ស​លោក​ទាំង​អស់ ហើយអ្នក​ក៏​ដឹង​នៅ​ក្នុង​ចិត្ត និង​ក្នុង​វិញ្ញាណ​របស់​អ្នក​ទាំង​អស់​គ្នា​ដែរ​ថា អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​សន្យា នោះ​គ្មាន​ខ្វះ​ណា​មួយ​សោះ ទាំង​អស់​សុទ្ធ​តែ​បាន​សម្រេច​គ្រប់​ជំពូក ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ។

ដរាប​ណា​ខ្ញុំ​នៅ​ក្នុង​រូប​កាយ​នេះ​នៅ​ឡើយ ខ្ញុំ​គិត​ថា ជា​ការ​ត្រឹម​ត្រូវ​ណាស់​ដែល​ត្រូវរំឭក​ដាស់‌តឿន​អ្នក​រាល់​គ្នា​ឲ្យ​ភ្ញាក់​ឡើង




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម