២ ពង្សាវតារក្សត្រ 9:17ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦មានអ្នកចាំយាមឈរលើប៉មយេសរាល ក៏ឃើញពួកអ្នកខាងព្រះបាទយេហ៊ូវដែលកំពុងតែមក ហើយគាត់ប្រាប់ថា៖ «ខ្ញុំឃើញមនុស្សមួយពួកមក»។ ព្រះបាទយ៉ូរ៉ាមមានរាជឱង្ការថា៖ «ចូរតម្រូវទ័ពសេះម្នាក់ចាត់ឲ្យទៅជួបនឹងគេសួរថា "តើមកដោយមេត្រីឬ?"»។ សូមមើលជំពូក |
ដូច្នេះ ទ័ពសេះម្នាក់នោះក៏ចេញទៅជួបនឹងគេ ប្រាប់ថា៖ «ស្ដេចមានរាជឱង្ការសួរដូច្នេះថា "តើមកដោយមេត្រីឬ?"» តែព្រះបាទយេហ៊ូវតបថា៖ «តើអ្នកត្រូវធ្វើអ្វីជាមួយសេចក្ដីមេត្រីនោះ? ចូរទៅជិះពីក្រោយយើងទៅ»។ អ្នកចាំយាមក៏ប្រាប់ថា៖ «អ្នកដែលចាត់ទៅនោះ បានទៅដល់គេហើយ តែគាត់មិនត្រឡប់មកវិញសោះ»។