២ ពង្សាវតារក្សត្រ 8:6ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពេលស្តេចសួរស្ត្រីនោះ នាងក៏ទូលបញ្ជាក់ដល់ទ្រង់ ដូច្នេះ ស្ដេចតម្រូវពួករាជការម្នាក់ឲ្យជួយនាង ដោយបង្គាប់ថា៖ «ចូរប្រគល់របស់ទ្រព្យទាំងប៉ុន្មានរបស់នាងទៅនាងវិញ ព្រមទាំងផលដែលកើតពីស្រែចម្ការរបស់នាង ចាប់តាំងពីថ្ងៃដែលនាងចេញពីស្រុក ដរាបដល់សព្វថ្ងៃនេះ»។ សូមមើលជំពូក |
នៅពេលគាត់កំពុងតែថ្លែងទូលស្តេចពីរឿងដែលលោកបានធ្វើឲ្យកូនដែលស្លាប់បានរស់ឡើងវិញ នោះស្ត្រីដែលលោកបានធ្វើឲ្យកូននាងរស់ឡើងវិញក៏ចូលមកគាល់ស្តេច ដើម្បីឲ្យបានផ្ទះសំបែង និងស្រែចម្ការរបស់នាងមកវិញ។ កេហាស៊ីក៏ទូលថា៖ «បពិត្រព្រះករុណាជាម្ចាស់នៃទូលបង្គំអើយ គឺស្ត្រីនេះហើយ គឺកូននាង ដែលអេលីសេបានធ្វើឲ្យរស់ឡើងវិញនោះ»។
គ្រានោះ ព្រះបាទដាវីឌប្រមូលពួកអ្នកដែលជាប្រធានក្នុងសាសន៍អ៊ីស្រាអែល ពួកចៅហ្វាយនៃកុលសម្ព័ន្ធទាំងប៉ុន្មាន ពួកនាយដែលត្រួតលើពួកអ្នកផ្គត់ផ្គង់ស្បៀងថ្វាយស្តេចតាមវេន ពួកមេទ័ពធំតូច ពួកអ្នកដែលត្រួតលើព្រះរាជ្យទ្រព្យរបស់ស្តេច និងពួកបុត្រាទ្រង់ទាំងប៉ុន្មាន និងពួកឧកញ៉ា គឺជាពួកខ្លាំងពូកែ មានចិត្តក្លាហានទាំងអស់មកប្រជុំគ្នានៅក្រុងយេរូសាឡិម