២ ពង្សាវតារក្សត្រ 7:4ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ប្រសិនបើយើងសម្រេចថា ចូលទៅក្នុងទីក្រុង ក្នុងទីក្រុងក៏មានអំណត់ ហើយយើងនឹងស្លាប់នៅទីនោះ បើយើងអង្គុយស្ងៀមនៅទីនេះវិញ គង់តែនឹងស្លាប់ដូចគ្នា ដូច្នេះ ចូរយើងចូលទៅខាងពួកទ័ពស៊ីរីវិញ បើគេទុកជីវិតដល់យើង នោះយើងនឹងបានរស់ តែបើគេសម្លាប់ នោះយើងនឹងគ្រាន់តែស្លាប់ទៅដូចគ្នា»។ សូមមើលជំពូក |
ក្នុងកុលសម្ព័ន្ធម៉ាណាសេក៏មានអ្នកខ្លះបានមកចូលខាងព្រះបាទដាវីឌដែរ គឺក្នុងវេលាដែលទ្រង់ចេញទៅច្បាំងនឹងស្ដេចសូល ជាមួយពួកភីលីស្ទីន (តែមិនបានជួយគេទេ ព្រោះពួកមេរបស់សាសន៍ភីលីស្ទីន គេបានពិគ្រោះគ្នា រួចបង្គាប់ឲ្យទ្រង់ទៅវិញ ដោយថា៖ «ក្រែងគាត់ចូលដៃខាងស្ដេចសូល ជាចៅហ្វាយគាត់វិញ ហើយនាំឲ្យយើងអន្តរាយ»)។
«សូមទៅប្រមូលពួកសាសន៍យូដាទាំងអស់ ដែលឃើញមាននៅក្រុងស៊ូសាន ឲ្យប្រជុំគ្នាតមអាហារសម្រាប់ខ្ញុំ កុំឲ្យបរិភោគអ្វីទាំងយប់ទាំងថ្ងៃ ក្នុងរវាងបីថ្ងៃ ឯខ្ញុំ និងពួកស្ត្រីបម្រើរបស់ខ្ញុំ ក៏នឹងតមអាហារដែរ។ បន្ទាប់មក ខ្ញុំនឹងចូលទៅគាល់ស្តេច ដែលជាការខុសច្បាប់ ហើយបើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ»។