ពួកគេដួសបបរនោះឲ្យគ្រប់គ្នាបរិភោគ តែពេលគេកំពុងបរិភោគបបរនោះ ពួកគេស្រែកឡើងថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ បបរនេះមានជាតិពុល!» ពួកគេមិនអាចបរិភោគបានទេ។
ថ្ងៃមួយ កាលយ៉ាកុបកំពុងតែស្លសម្ល នោះអេសាវវិលត្រឡប់មកពីវាល ហើយគាត់ហត់ហេវជាខ្លាំង។
ដូច្នេះ នាងនិយាយទៅលោកអេលីយ៉ាថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ តើខ្ញុំនឹងលោកមានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសម្លាប់កូនខ្ញុំឬ?»
ស្ដេចបានចាត់មេទ័ពម្នាក់ទៀត និងពួកហាសិបនាក់របស់គាត់ឲ្យទៅរកលោកអេលីយ៉ា ។ មេទ័ពនោះក៏ឡើងទៅ ហើយនិយាយទៅកាន់លោកថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ ស្តេចមានរាជឱង្ការដូច្នេះថា "ចូរប្រញាប់ចុះមក!"»។
ស្ដេចបានចាត់មេទ័ពទីបី និងពួកហាសិបនាក់ ឲ្យទៅថែមទៀត មេទ័ពទីបីនោះបានឡើងទៅលុតជង្គង់ក្រាបនៅមុខលោកអេលីយ៉ា អង្វរថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ សូមអាណិតមេត្តាទុកជីវិតឲ្យខ្ញុំប្របាទ និងជីវិតរបស់ហាសិបនាក់នេះផងចុះ។
បន្ទាប់មក ស្ដេចបានចាត់មេទ័ពម្នាក់ និងពួកទាហានហាសិបនាក់ ឲ្យទៅរកលោកអេលីយ៉ា គេបានឡើងទៅរកលោកដែលកំពុងអង្គុយនៅលើកំពូលភ្នំ មេទ័ពនោះនិយាយទៅកាន់លោកថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ ស្តេចបានបង្គាប់ឲ្យអ្នកចុះមក»។
មានម្នាក់ចេញទៅរកបន្លែនៅទីវាល បានឃើញវល្លិព្រៃ ហើយបេះផ្លែបានពេញមួយថ្នក់អាវ រួចបានវិលមកវិញ ហើយកាប់ជាកង់ៗ ដាក់ក្នុងឆ្នាំង គ្មាននរណាស្គាល់ផ្លែនោះសោះ។
នាងនិយាយទៅប្តីថា៖ «មើល៍ ខ្ញុំយល់ឃើញថា មនុស្សដែលតែងធ្លាប់មកផ្ទះយើងជាញយៗនេះ លោកជាអ្នកបរិសុទ្ធរបស់ព្រះ
សូមអត់ទោសបាបឲ្យយើងផង តែម្តងនេះទៀតទេ សូមអង្វរព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដើម្បីឲ្យព្រះអង្គបន្ថយសេចក្ដីស្លាប់នេះ ចេញពីយើងទៅ»។
កាលគេទៅដល់ម៉ារ៉ាហើយ ក៏ផឹកទឹកម៉ារ៉ាមិនបាន ដ្បិតទឹកនោះល្វីង ហេតុនោះហើយបានជាគេហៅកន្លែងនោះថា "ម៉ារ៉ា" ។
គេនឹងចាប់កាន់ពស់បាន ឬបើគេផឹកអ្វីពុល នោះនឹងមិនមានគ្រោះថ្នាក់អ្វីដល់គេឡើយ គេនឹងដាក់ដៃលើអ្នកជំងឺ ហើយអ្នកជំងឺនឹងបានជាសះស្បើយ»។
នេះជាពរដែលលោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ បានឲ្យពរដល់ពួកកូនចៅអ៊ីស្រាអែល មុននឹងលោកស្លាប់។