Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ ពង្សាវ‌តារ‌ក្សត្រ 4:4

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​នាំ​កូន​ចូល​ទៅ​ក្នុង​ផ្ទះ បិទ​ទ្វារ​ទៅ ហើយ​ចាក់​ប្រេង​ទៅ​ក្នុង​ភាជនៈ​ទាំង​នោះ កាល​ណា​មាន​មួយ​ណា​ពេញ ចូរ​ទុក​ទៅ​ម្ខាង»។

សូមមើលជំពូក ចម្លង

13 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ប្រាប់​ថា៖ «ចូរ​អ្នក​ចេញ​ទៅ​ខ្ចី​ភាជនៈ ពី​អ្នក​ជិត​ខាង​ទាំង​ប៉ុន្មាន គឺ​ជា​ភាជនៈ​ដែល​នៅ​ទទេ ហើយ​កុំ​ឲ្យ​ខ្ចី​តិច​ឡើយ។

ដូច្នេះ នាង​ក៏​ចេញ​ពី​លោក​ទៅ នាំ​កូន​ចូល​ទៅ​ក្នុង​ផ្ទះ​បិទ​ទ្វារ កូន​ទាំង​ពីរ​បាន​ហុច​ភាជនៈ​មក​ឲ្យ​ម្តាយ ហើយ​ម្តាយ​ចាក់​ប្រេង​ដាក់។

ចូរ​មក ជន​ជាតិ​ខ្ញុំ​អើយ ចូរ​ចូល​ទៅ​ក្នុង​បន្ទប់​ខ្លួន ហើយ​បិទ​ទ្វារ​ចុះ ត្រូវ​ពួន​ខ្លួន​បន្តិច​សិន ទាល់​តែ​សេចក្ដី​ក្រោធ​បាន​កន្លង​ហួស​ទៅ។

ប៉ុន្តែ ពេល​ណា​អ្នក​អធិស្ឋាន ចូរ​ចូល​ទៅ​ក្នុង​បន្ទប់ បិទ​ទ្វារ ហើយ​អធិស្ឋាន​ដល់​ព្រះ‌វរបិតា​របស់​អ្នក ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​ចុះ នោះ​ព្រះ‌វរបិតា​របស់​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក[នៅ​ទី​ប្រចក្ស​ច្បាស់]។

គេ​ក៏​សើច​ចំអក​ឲ្យ​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​ដេញ​គេ​ទាំង​អស់​គ្នា​ឲ្យ​ចេញ​ក្រៅ រួច​យក​ឪពុក‌ម្តាយ​របស់​ក្មេង​នោះ និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌អង្គ ចូល​ទៅ​កន្លែង​ដែល​ក្មេង​នោះ​ដេក។

ព្រះ‌យេស៊ូវ​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ ហើយ​ចែក​ទៅ​ឲ្យ​ពួក​សិស្ស គេ​ក៏​ចែក​ដល់​ពួក​អ្នក​ដែល​អង្គុយ។ រីឯ​ត្រី​វិញ ក៏​ធ្វើ​ដូច្នោះ​ដែរ តាម​តែ​គេ​ចង់​បាន។

ប៉ុន្ដែ លោក​ពេត្រុស​សុំ​ឲ្យ​គេ​ចេញ​ទៅ​ក្រៅ​ទាំង​អស់ រួច​លោក​លុត​ជង្គង់​អធិស្ឋាន ហើយ​ងាក​បែរ​ទៅរក​សព មាន​ប្រសាសន៍​ថា៖ «តេប៊ីថា​អើយ! ក្រោក​ឡើង!» ពេល​នោះ នាង​ក៏​បើក​ភ្នែក ហើយ​កាល​នាង​បាន​ឃើញ​លោក​ពេត្រុស នាង​ក្រោក​អង្គុយ។

ឯ​ព្រះ​ដែល​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អ្វីៗ​ដែល​យើង​សូម ឬ​គិត ដោយ​ព្រះ‌ចេស្តា​ដែល​ធ្វើ​ការ​នៅ​ក្នុង​យើង




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម