២ ពង្សាវតារក្សត្រ 4:31ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦កេហាស៊ីបានទៅមុន ហើយដាក់ដំបងនៅលើមុខកូននោះ តែគ្មានឮសំឡេង ឬមានចលនាអ្វីសោះ។ គាត់បានត្រឡប់មកជួបអេលីសេវិញ ជម្រាបថា៖ «ក្មេងនោះមិនភ្ញាក់ទេ»។ សូមមើលជំពូក |
កេហាស៊ី ជាអ្នកបម្រើរបស់អេលីសេ ជាអ្នកសំណព្វរបស់ព្រះ គាត់នឹកថា៖ «មើល៍ ចៅហ្វាយខ្ញុំបានយល់ដល់ណាម៉ាន់ជាសាសន៍ស៊ីរីនោះ ដោយមិនបានទទួលរបស់ស្នងពីដៃលោក ដែលនាំមកជូននោះសោះ ខ្ញុំស្បថ ដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ខ្ញុំនឹងរត់ទៅតាម ហើយទទួលយករបស់ខ្លះពីលោក»។
នៅគ្រានោះ អេលីសេបានមានប្រសាសន៍ដល់ស្ត្រី ដែលលោកបានធ្វើឲ្យកូនរស់ឡើងវិញនោះថា៖ «ចូរអ្នក និងគ្រួសាររបស់អ្នកទាំងប៉ុន្មាន រៀបចំចេញទៅអាស្រ័យនៅទីណា ដែលអាចនឹងអាស្រ័យនៅបានចុះ ដ្បិតព្រះយេហូវ៉ាបានបង្គាប់ឲ្យមានគ្រាអំណត់ អំណត់នោះនឹងមាននៅក្នុងស្រុកគ្រប់ប្រាំពីរឆ្នាំ»។