២ ពង្សាវតារក្សត្រ 3:23ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពួកគេបាននិយាយគ្នាថា៖ «នេះជាឈាម ពួកស្តេចនោះបានប្រហារជីវិតគ្នា ប្រាកដជាបានសម្លាប់គ្នា វិនាសអស់ហើយ ដូច្នេះ ឱពួកម៉ូអាប់អើយ ចូរយើងទៅប្រមូលយកជ័យភណ្ឌរបស់គេ»។ សូមមើលជំពូក |
កាលព្រះបាទយេហូសាផាត និងប្រជាជនរបស់ស្ដេចបានទៅដល់ ដើម្បីរឹបអូសយកជ័យភណ្ឌ នោះគេឃើញមានហ្វូងសត្វយ៉ាងច្រើនសន្ធឹក មានទាំងរបស់ទ្រព្យ សម្លៀកបំពាក់ និងវត្ថុដ៏មានតម្លៃជាច្រើន ហើយគេប្រមូលទុកសម្រាប់ខ្លួន រហូតទាល់តែយកមិនរួច។ គេនាំគ្នាប្រមូលអស់រយៈពេលបីថ្ងៃ ព្រោះជ័យភណ្ឌទាំងនោះមានច្រើនពេក។