ព្រះបាទនេប៊ូក្នេសាជាស្តេចបាប៊ីឡូន បានតាំងកេដាលាជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ឲ្យធ្វើជាចៅហ្វាយលើអ្នកដែលសល់នៅក្នុងស្រុកយូដា។
រួចបង្គាប់ដល់ហ៊ីលគីយ៉ាជាសម្ដេចសង្ឃ អ័ហ៊ីកាម ជាកូនសាផាន អ័កបោរជាកូនមីកាយ៉ា និងសាផានដ៏ជាស្មៀន ហើយអ័សាយ៉ាជាអ្នកជំនិតស្តេចថា៖
ប៉ុន្តែ ដល់ខែទីប្រាំពីរ នោះអ៊ីសម៉ាអែល កូននេថានា ដែលជាកូនអេលីសាម៉ា ជាពូជស្តេច បាននាំមនុស្សដប់នាក់មកជាមួយ ប្រហារជីវិតកេដាលាទៅ ព្រមទាំងពួកយូដា និងពួកខាល់ដេ ដែលនៅជាមួយលោក នៅក្រុងមីសប៉ាផង
ហើយបង្គាប់ដល់ហ៊ីលគីយ៉ា អ័ហ៊ីកាម ជាកូនសាផាន អាបដូន ជាកូនមីកាយ៉ា ស្មៀនសាផាន និងអ័សាយ៉ា ជាអ្នកជំនិតទ្រង់ថា៖
ប៉ុន្តែ អ័ហ៊ីកាម ជាកូនសាផាន លោកជួយខាងហោរាយេរេមា ដើម្បីមិនឲ្យគេប្រគល់លោកទៅក្នុងកណ្ដាប់ដៃនៃពួកជនឲ្យគេសម្លាប់លោកឡើយ។
ក៏ចាត់គេឲ្យទៅយកហោរាយេរេមាពីទីលានគុក មកប្រគល់ដល់កេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ឲ្យនាំលោកទៅផ្ទះវិញ។ ដូច្នេះ លោកបាននៅជាមួយប្រជាជន។
នៅខែទីប្រាំពីរ អ៊ីសម៉ាអែល ជាកូននេថានា ដែលជាកូនអេលីសាម៉ា ក្នុងវង្សាស្តេច ហើយជានាយកធំម្នាក់របស់ស្តេច ព្រមទាំងដប់នាក់ឯទៀត ក៏មករកកេដាលាជាកូនអ័ហ៊ីកាម នៅត្រង់មីសប៉ា ហើយគេបានបរិភោគអាហារជាមួយគ្នានៅទីនោះ។
ពីព្រោះគេខ្លាចពួកខាល់ដេ ដោយព្រោះអ៊ីសម៉ាអែល ជាកូននេថានា បានសម្លាប់កេដាលា ជាកូនអ័ហ៊ីកាម ជាអ្នកដែលស្តេចបាប៊ីឡូនតាំងឡើង ជាចៅហ្វាយលើស្រុក។
អ៊ីសម៉ាអែល ជាកូននេថានា និងដប់នាក់ដែលនៅជាមួយ ក៏ក្រោកឡើងប្រហារកេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផានដោយដាវ គឺគេសម្លាប់អ្នកដែលស្តេចបាប៊ីឡូនបានតាំងឡើង ធ្វើជាចៅហ្វាយលើស្រុកនោះ។
គឺយ៉ូហាណានជាកូនការា និងពួកមេទ័ពទាំងអស់ គេប្រមូលពួកយូដាដែលនៅសល់វិលមកអាស្រ័យនៅក្នុងស្រុកយូដាវិញ ពីគ្រប់ប្រទេសដែលគេត្រូវបណ្តេញទៅនោះ