ចំណែកសសរទាំងពីរ និងអាងមួយ ហើយជើងកំណល់ទាំងប៉ុន្មានដែលព្រះបាទសាឡូម៉ូនធ្វើសម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា នោះបានធ្វើពីលង្ហិន មានទម្ងន់ថ្លឹងមិនបានឡើយ។
គាត់ក៏ធ្វើគ្រោងលង្ហិនដប់ បណ្តោយបួនហត្ថ ទទឹងបួនហត្ថ ហើយកម្ពស់បីហត្ថ
ព្រះបាទសាឡូម៉ូនមិនបានថ្លឹងរបស់ទាំងនោះទេ ព្រោះមានច្រើនក្រៃលែង ហើយដែលលង្ហិនទាំងនោះទម្ងន់ប៉ុណ្ណា នោះក៏គ្មានអ្នកណារកដឹងបានឡើយ។
ឯជើងក្រាន និងចានក្លាំ គឺរបស់ដែលធ្វើពីមាស និងរបស់ដែលធ្វើពីប្រាក់ នោះមេទ័ពធំក៏យកទៅទាំងអស់។
រីឯសសរទាំងពីរ សមុទ្រមួយ និងគោលង្ហិនទាំងដប់ពីរដែលនៅពីក្រោមសមុទ្រ ព្រមទាំងជើងទម្រ ដែលស្តេចសាឡូម៉ូនបានធ្វើសម្រាប់ព្រះដំណាក់នៃព្រះយេហូវ៉ា នោះថ្លឹងលង្ហិននៃរបស់ទាំងនោះមិនបានឡើយ។