Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ ពង្សាវ‌តារ‌ក្សត្រ 24:18

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​សេដេ‌គា​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃមួយ​ឆ្នាំ ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ដប់មួយ​ឆ្នាំ មាតា​របស់​ទ្រង់​ព្រះ‌នាម​ថា ហាមូ‌ថាល បុត្រី​យេ‌រេមី ជា​អ្នក​ស្រុក​លិប‌ណា។

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះបាទ​យ៉ូអា‌ហាស​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃបី​ឆ្នាំ​ហើយ ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​បី​ខែ។ មាតា​ព្រះ‌នាម​ថា ហាមូ‌ថាល បុត្រី​យេ‌រេមី ជា​អ្នក​ស្រុក​លិប‌ណា។

កាល​ព្រះបាទ​សេដេ‌គា​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃមួយ​ព្រះវស្សា ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ដប់មួយ​ឆ្នាំ។

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ហោរា​យេរេមា ក្នុង​កាល​ដែល​ព្រះបាទ​សេដេគា​បាន​ចាត់​ផាស‌ហ៊ើរ ជា​កូន​ម៉ាលគា និង​សេផានា ជា​កូន​របស់​សង្ឃ​ម្អាសេយ៉ា មក​ជួប​លោក​ដោយ​ពាក្យ​ថា៖

នៅ​ដើម​រជ្ជកាលព្រះបាទ​សេដេគា ជា​បុត្រ​ព្រះបាទយ៉ូសៀស ស្តេច​យូដា ព្រះ‌បន្ទូល​នេះ​បាន​មក​ពី​ព្រះ‌យេហូវ៉ា ដល់​ហោារាយេរេមា

ក្នុង​ឆ្នាំ​ដដែល គឺ​នៅ​ដើម​រាជ្ជកាល​ព្រះបាទ​សេដេគា ស្តេច​យូដា ក្នុង​ខែ​ទីប្រាំ ឆ្នាំ​ទីបួន ហោរា​ហាណានា ជា​កូន​អ័ស៊ើរ ដែល​នៅ​គីបៀន បាន​និយាយមក​ខ្ញុំ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចំពោះ​ពួក​សង្ឃ និង​បណ្ដា‌ជន​ថា៖

ព្រះបាទ​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន បាន​តាំង​ព្រះបាទ​សេដេគា ជា​បុត្រ​ព្រះបាទ​យ៉ូសៀស​ឲ្យ​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះបាទ​កូនាស ជា​បុត្រ​របស់​ព្រះបាទ​យេហូ‌យ៉ាគីម ។

នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហោរា​យេរេមា ពី​ដំណើរ​ស្រុក​អេឡាំ នៅ​ដើម​រជ្ជកាល​ព្រះបាទ​សេដេគា ស្តេច​យូដា​ថា៖




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម