២ ពង្សាវតារក្សត្រ 23:33ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ផារ៉ោន-នេកោបានចាប់ចងព្រះបាទយ៉ូសៀស នៅត្រង់ក្រុងរីបឡា ក្នុងស្រុកហាម៉ាត ដើម្បីមិនឲ្យទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមទៀត គឺតម្រូវឲ្យស្រុកនោះបង់សួយសារអាករជាប្រាក់មួយរយហាប និងមាសមួយហាប។ សូមមើលជំពូក |
ឯស្ដេចហេសេគា ជាស្តេចយូដា ទ្រង់ចាត់សារឲ្យទៅឯស្តេចស្រុកអាសស៊ើរ នៅត្រង់ក្រុងឡាគីសថា៖ «ទូលបង្គំបានធ្វើខុសហើយ សូមទ្រង់ថយចេញពីទូលបង្គំទៅ ទូលបង្គំនឹងទទួលរ៉ាប់រងតាមបង្គាប់របស់ទ្រង់ទាំងអស់»។ ដូច្នេះ ស្តេចអាសស៊ើរក៏បង្គាប់ស្ដេចហេសេគា ជាស្តេចស្រុកយូដា ឲ្យបង់ប្រាក់បីរយហាប និងមាសសាមសិបហាប។