២ ពង្សាវតារក្សត្រ 23:29ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦នៅក្នុងរាជ្យរបស់ទ្រង់ ផារ៉ោន-នេកោ ជាស្តេចស្រុកអេស៊ីព្ទ បានឡើងទៅច្បាំងនឹងស្តេចស្រុកអាសស៊ើរ ត្រង់ទន្លេអ៊ើប្រាត ហើយព្រះបាទយ៉ូសៀសបានចេញទៅស្ទាក់ផ្លូវ តែពេលផារ៉ោន-នេកោបានឃើញ ក៏បានធ្វើគុតទ្រង់នៅត្រង់មេគីដោ។ សូមមើលជំពូក |
ពួកម៉ាណាសេក៏មានទឹកដីនៅក្នុងស្រុកអ៊ីសាខារ និងស្រុកអេស៊ើរដែរ គឺក្រុងបេត-សៀន និងភូមិនានាដែលនៅជុំវិញ ក្រុងយីបលាម និងភូមិនានាដែលនៅជុំវិញ ព្រមទាំងពួកអ្នកនៅក្រុងដោរ និងភូមិនានាដែលនៅជុំវិញ ពួកអ្នកនៅក្រុងអេន-ដោរ និងភូមិនានាដែលនៅជុំវិញ ពួកអ្នកនៅក្រុងតាអាណាក និងភូមិនានាដែលនៅជុំវិញ ពួកអ្នកនៅក្រុងមេគីដោ និងភូមិនានាដែលនៅជុំវិញ គឺអស់បីស្រុក
ពួកម៉ាណាសេមិនបានបណ្តេញពួកអ្នកនៅក្រុងបេត-សៀន និងភូមិនានាដែលនៅជុំវិញ ពួកក្រុងតាអាណាក និងភូមិនានាដែលនៅជុំវិញ ពួកក្រុងដោរ និងភូមិនានាដែលនៅជុំវិញ ពួកក្រុងយីបលាម និងភូមិនានាដែលនៅជុំវិញ ឬពួកក្រុងមេគីដោ និងភូមិនានាដែលនៅជុំវិញចេញទេ គឺពួកសាសន៍កាណាននៅតែបន្ដរស់នៅក្នុងស្រុកតទៅទៀត។