២ ពង្សាវតារក្សត្រ 23:25ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦កាលពីមុន មិនដែលមានស្តេចណាដូចទ្រង់ ដែលបានត្រឡប់មករកព្រះយេហូវ៉ាអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកម្លាំង តាមគ្រប់ទាំងក្រឹត្យវិន័យរបស់លោកម៉ូសេឡើយ ហើយក្រោយមកទៀត ក៏មិនដែលមានដែរ។ សូមមើលជំពូក |
ប្រសិនបើគេវិលត្រឡប់មករកព្រះអង្គដោយអស់ពីចិត្ត អស់ពីព្រលឹង នៅក្នុងស្រុករបស់ខ្មាំងសត្រូវ ដែលបាននាំគេទៅជាឈ្លើយនោះ ហើយក៏អធិស្ឋានដល់ទ្រង់ ទាំងបែរមកឯស្រុកនេះ ដែលព្រះអង្គបានប្រទានឲ្យបុព្វបុរសគេ គឺជាទីក្រុង ដែលព្រះអង្គបានរើសតាំង និងព្រះវិហារដែលទូលបង្គំបានស្អាងថ្វាយព្រះនាមរបស់ព្រះអង្គ
ស្ដេចឈរនៅលើវេទិកា ចុះសញ្ញានឹងព្រះយេហូវ៉ា ឲ្យបានដើរតាមព្រះយេហូវ៉ា ហើយកាន់តាមបទក្រឹត្យក្រម បទបញ្ជា និងបញ្ញត្តិរបស់ព្រះអង្គទាំងប៉ុន្មាន អស់អំពីចិត្ត ហើយអស់អំពីព្រលឹងទ្រង់ ដើម្បីសម្រេចតាមអស់ទាំងពាក្យនៃសញ្ញាដែលកត់ទុកនៅក្នុងគម្ពីរនេះ ហើយបណ្ដាជនទាំងឡាយក៏យល់ព្រមតាមដែរ។
ចូលរួមជាមួយពួកបងប្អូនរបស់ពួកគេ ពួកអភិជនរបស់ពួកគេ ពួកគេស្បថឲ្យត្រូវបណ្ដាសាដល់ខ្លួន ប្រសិនបើគេមិនបានកាន់តាមក្រឹត្យវិន័យរបស់ព្រះ ដែលបានប្រទានមកដោយសារលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ ហើយរក្សា និងប្រព្រឹត្តតាមគ្រប់ទាំងបទបញ្ជារបស់ព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើង ព្រមទាំងច្បាប់ និងបញ្ញត្តិរបស់ព្រះអង្គ។