Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ ពង្សាវ‌តារ‌ក្សត្រ 22:3

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ឆ្នាំ​ទី​ដប់​ប្រាំបី​ក្នុង​រាជ្យ​ព្រះបាទ​យ៉ូសៀស ទ្រង់​ចាត់​សាផាន​ដ៏​ជា​ស្មៀន ជា​កូន​អ័សាលា ដែល​ជា​កូន​មស៊ូ‌ឡាម ឲ្យ​ទៅ​ឯ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដោយមាន​រាជ‌ឱង្ការ​ថា៖

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​មក​កាល​ឃើញ​ថា មាន​ប្រាក់​ច្រើន​នៅ​ក្នុង​ហិប​ហើយ នោះ​ស្មៀន​ហ្លួង និង​សម្ដេច​សង្ឃ ក៏​ឡើង​ទៅ​រាប់​ប្រាក់​ដែល​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ហើយ​ច្រក​ក្នុង​បាវ​ទុក

គឺ​នៅ​ឆ្នាំ​ទី​ដប់​ប្រាំបី​នៃ​រាជ្យ​ព្រះបាទ​យ៉ូសៀស ដែល​គេ​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម។

ជា​អ្នក​ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្លួន នៅ​ក្នុង​ឆ្នាំ​ទី​១៣ នៃ​រាជ្យ​ព្រះបាទ​យ៉ូសៀស ជា​បុត្រ​ព្រះបាទ​អាំម៉ូន ស្តេច​ស្រុក​យូដា

ពេល​នោះ បារូក​ក៏​អាន​មើល​ក្រាំង ជា​ពាក្យ​របស់​ហោរា​យេរេមា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឲ្យ​បណ្ដា‌ជន​ស្តាប់ គឺ​ក្នុង​បន្ទប់​របស់​ស្មៀន​កេម៉ារា ជា​កូន​សាផាន ដែល​នៅ​ទី‌លាន​ខាង​លើ ត្រង់​ទ្វារ​ថ្មី​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។

ពេល​មីកា ជា​កូន​កេម៉ារា ដែល​ជា​កូន​របស់​សាផាន​បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា ដែល​នៅ​ក្នុង​ក្រាំង​នោះ​ហើយ

គាត់​ក៏​ចុះ​ទៅ​ឯ​ព្រះ‌រាជ​វាំង ចូល​ក្នុង​បន្ទប់​ស្មៀន ឃើញ​មាន​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន​នៅ​ទី​នោះ គឺ​ស្មៀន​អេលីសាម៉ា ហើយ​ដេឡាយ៉ា ជា​កូន​សេម៉ាយ៉ា និង​អែល‌ណា‌ថាន ជា​កូន​អ័កបោរ កេម៉ារា ជា​កូន​សាផាន សេដេគា ជា​កូន​ហាណានា ហើយ​ពួក​ចៅ‌ហ្វាយ​ទាំង​អស់​ផង។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម