២ ពង្សាវតារក្សត្រ 21:3ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដ្បិតទ្រង់បានស្អាងអស់ទាំងទីខ្ពស់ ដែលស្ដេចហេសេគាជាបិតារបស់ទ្រង់ បានបំផ្លាញនោះឡើងវិញ ក៏ដំឡើងអាសនាថ្វាយព្រះបាល ហើយធ្វើបង្គោលសក្ការៈ ដូចព្រះបាទអ័ហាប់ ស្តេចអ៊ីស្រាអែលបានធ្វើដែរ ព្រមទាំងថ្វាយបង្គំ ហើយគោរពប្រតិបត្តិតាមអស់ទាំងពួកពលបរិវារនៅលើមេឃផង។ សូមមើលជំពូក |
ប៉ុន្តែ បើអ្នករាល់គ្នានិយាយមកយើងថា "យើងរាល់គ្នាទុកចិត្តដល់ព្រះយេហូវ៉ាជាព្រះនៃយើងវិញ" តើមិនមែនជាព្រះនោះ ដែលស្ដេចហេសេគាបានបំបាត់អស់ទាំងទីខ្ពស់ និងអាសនារបស់ព្រះអង្គចេញទេឬ? ដោយប្រាប់ពួកសាសន៍យូដា និងពួកក្រុងយេរូសាឡិមថា អ្នករាល់គ្នាត្រូវថ្វាយបង្គំនៅមុខអាសនាមួយនេះ នៅក្រុងយេរូសាឡិម"។
ដ្បិតនៅឆ្នាំទីប្រាំបីក្នុងរាជ្យទ្រង់ ពេលទ្រង់នៅក្មេងនៅឡើយ ទ្រង់ចាប់តាំងស្វែងរកតាមព្រះនៃដាវីឌ ជាបុព្វបុរសរបស់ទ្រង់ លុះដល់ឆ្នាំទីដប់ពីរ ទ្រង់ផ្តើមជម្រះសម្អាតស្រុកយូដា និងក្រុងយេរូសាឡិម ឲ្យរួចពីអស់ទាំងទីខ្ពស់ បង្គោលសក្ការៈ រូបឆ្លាក់ និងរូបសិតទាំងប៉ុន្មានចេញ
ដ្បិតអ្នករាល់គ្នាបានកាន់តាមបញ្ញត្តិច្បាប់របស់ស្តេចអំរី និងអស់ទាំងអំពើរបស់រាជវង្សស្ដេចអ័ហាប់ ហើយអ្នករាល់គ្នាបានដើរតាមសេចក្ដីប្រឹក្សារបស់គេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅ ត្រឡប់ជាទីដែលគេមើលងាយ អ្នកនឹងត្រូវរងពាក្យត្មះតិះដៀល នៃប្រជារាស្ត្ររបស់យើង។