Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ ពង្សាវ‌តារ‌ក្សត្រ 2:21

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក លោក​ចេញ​ទៅ​ចាក់​អំបិល​នោះ​ទៅ​ក្នុង​រន្ធ​ទឹក ដោយ​ពោល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "យើង​បាន​កែ​ទឹក​នេះ​ឲ្យ​បាន​ល្អ​ឡើង​វិញ​ហើយ ពី​នេះ​ទៅ​មុខ​នឹង​គ្មាន​អ្វី​ស្លាប់ ឬ​ឥត​ផល ដោយ​ព្រោះ​ទឹក​នេះ​ទៀត​ឡើយ"»។

សូមមើលជំពូក ចម្លង

14 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ប្រាប់​ថា៖ «ចូរ​យក​ក្អម​ថ្មី​មួយ​មក​ឲ្យ​ខ្ញុំ ហើយ​ដាក់​អំបិល​ផង» គេ​ក៏​យក​មក​ជូន​លោក។

ដូច្នេះ ទឹក​នោះ​ក៏​បាន​ប្រែ​ជា​ល្អ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដូច​ជា​ពាក្យ​ដែល​អេលី‌សេ​បាន​ពោល។

លោក​ប្រាប់​ថា៖ «ដូច្នេះ ចូរ​យក​ម្សៅ​មក» រួច​លោក​បាន​ចាក់​ម្សៅ​នោះ​ក្នុង​ឆ្នាំង ហើយ​ប្រាប់​ថា៖ «ចូរ​ដួស​ចែក​ឲ្យ​គេ​បរិ‌ភោគ​ទៅ» គ្មាន​ជាតិ​ពុល​នៅ​ក្នុង​បបរ​ទៀត​ទេ។

អ្នក​សំណព្វ​របស់​ព្រះ​សួរ​ថា៖ «តើ​ធ្លាក់​ត្រង់​ណា?» អ្នក​នោះ​ក៏​បង្ហាញ​កន្លែង រួច​លោក​កាប់​មែក​ឈើ​មួយ​កំណាត់ បោះ​ទៅ​ក្នុង​ទឹក ហើយ​ផ្លែ​ពូថៅ​ក៏​អណ្តែត​ឡើង​មក។

ហើយ​អស់​ទាំង​តង្វាយ​ម្សៅ​ដែល​អ្នក​ថ្វាយ នោះ​ត្រូវ​បង់​អំបិល​ផង ក៏​មិន​ត្រូវ​ខាន​នឹង​ដាក់​អំបិល​នៃ​សេចក្ដី​សញ្ញា របស់​ព្រះ​ក្នុង​តង្វាយ​ម្សៅ​ឡើយ ត្រូវ​តែ​បង់​អំបិល​ចុះ​ក្នុង​គ្រប់​ទាំង​តង្វាយ​របស់​អ្នក។

អ្នក​រាល់​គ្នា​មាន​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ទាស់​នឹង​អ្នក​រាល់​គ្នា​ដោយ​ព្រោះ​ខ្ញុំ។

អំបិល​ជា​របស់​ល្អ តែ​បើ​បាត់​ជាតិ​ប្រៃ​ហើយ តើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ម្ដេច​ឲ្យ​ប្រៃ​វិញ​បាន? ចូរ​មាន​ជាតិ​ប្រៃ​នៅ​ក្នុង​ខ្លួន ហើយ​នៅ​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ត​ចុះ»។

ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​រួច​ហើយ ទ្រង់​ក៏​ស្តោះ​ទៅ​លើ​ដី ហើយ​យក​ទឹក​ព្រះ‌ឱស្ឋ​ធ្វើ​ជា​ភក់ ទៅ​លាប​ភ្នែក​មនុស្ស​ខ្វាក់​នោះ

ព្រះ‌អង្គ​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ចេញ​ពី​ភ្នែក​របស់​គេ សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត​ហើយ ការ​កាន់​ទុក្ខ ការ​យំ​សោក ឬ​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ ដ្បិត​អ្វីៗ​ពី​មុន​ទាំង​ប៉ុន្មាន​បាន​កន្លង​បាត់​ទៅ​ហើយ»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម