២ ពង្សាវតារក្សត្រ 19:37ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពេលព្រះអង្គកំពុងថ្វាយបង្គំនៅក្នុងវិហាររបស់ព្រះនីសរូក ជាព្រះរបស់ទ្រង់ នោះអ័ឌរ៉ាម៉ាលេក និងសារេស៊ើរជាបុត្រទ្រង់ បានធ្វើគុតទ្រង់ដោយដាវ ហើយរត់រួចទៅស្រុកអារ៉ារ៉ាត។ អេសារ-ហាដោនជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។ សូមមើលជំពូក |
រួចព្រះយេហូវ៉ាចាត់ទេវតាឲ្យមកបំផ្លាញមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហានក្នុងទីបោះទ័ពរបស់ស្តេចអាសស៊ើរ ព្រមទាំងពួកអ្នកនាំមុខ និងពួកមេទ័ពទាំងអស់។ ស្ដេចក៏វិលទៅឯនគររបស់ទ្រង់វិញ ដោយសេចក្ដីអៀនខ្មាស ហើយពេលទ្រង់បានចូលទៅក្នុងវិហារនៃព្រះរបស់ទ្រង់ នោះបុត្របង្កើតរបស់ទ្រង់ក៏ធ្វើគុតទ្រង់ ដោយដាវនៅទីនោះ។
គេក៏ចូលមកជួបសូរ៉ូបាបិល និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ហើយជម្រាបថា៖ «សូមឲ្យពួកយើងសាងសង់ជាមួយអស់លោកផង ដ្បិតពួកយើងក៏ថ្វាយបង្គំព្រះរបស់អស់លោក ដូចជាអស់លោកដែរ យើងបានថ្វាយយញ្ញបូជាចំពោះព្រះអង្គ តាំងតែពីគ្រាដែលព្រះបាទអេសារ-ហាដោន ជាស្តេចស្រុកអាសស៊ើរ បាននាំយើងមកនៅស្រុកនេះមកម្ល៉េះ»។
ចូរដំឡើងទង់ជ័យនៅក្នុងស្រុក ចូរផ្លុំត្រែនៅនាកណ្ដាលសាសន៍ទាំងប៉ុន្មាន ត្រូវប្រមូលផ្តុំអស់ទាំងសាសន៍ មកទាស់នឹងក្រុងបាប៊ីឡូនចុះ ចូរហៅនគរទាំងប៉ុន្មាននៅស្រុកអារ៉ារ៉ាត មីនី និងអ័សក្នាស ឲ្យគេមូលគ្នាមកទាស់នឹងទីក្រុង ចូរតាំងមេទ័ពធំម្នាក់ ឲ្យទាស់នឹងវាចុះ ហើយឲ្យមានសេះឡើងមក បែបដូចជាដង្កូវមានរោមច្រាង។