២ ពង្សាវតារក្សត្រ 18:8ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ទ្រង់វាយពួកភីលីស្ទីន រហូតដល់ក្រុងកាសា និងខេត្តដែលនៅជុំវិញ ចាប់តាំងពីភូមិដែលមានតែប៉មចាំយាម រហូតដល់ទីក្រុងមានកំផែង។ សូមមើលជំពូក |
ឯពួកភីលីស្ទីនគេក៏បានលុកលុយចូលទីក្រុងទាំងប៉ុន្មាន នៅស្រុកទំនាប និងតំបន់ណេកិប ស្រុកយូដា គេវាយយកបានក្រុងបេត-សេមែស ក្រុងអាយ៉ាឡូន ក្រុងកេដេរ៉ូត ក្រុងសូគរ និងតំបន់នៅជុំវិញក្រុងធីបណា និងតំបន់នៅជុំវិញ ព្រមទាំងក្រុងគីមសូរ និងតំបន់នៅជុំវិញផង រួចគេក៏អាស្រ័យនៅទីក្រុងទាំងនោះ។