Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ ពង្សាវ‌តារ‌ក្សត្រ 18:30

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​កុំ​ឲ្យ​ស្ដេច​ហេ‌សេ‌គា​នាំ​អ្នក​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ដែរ ដោយ​ថា ព្រះ‌យេហូវ៉ា​នឹង​ជួយ​ឲ្យ​យើង​រាល់​គ្នា រួច​ជា​មិន​ខាន ហើយ​ទី​ក្រុង​នេះ​នឹង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​អាស‌ស៊ើរ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

16 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​មាន​រាជ‌ឱអង្ការ​ដូច្នេះ​ថា កុំ​បណ្តោយ​ឲ្យ​ស្ដេច​ហេ‌សេ‌គា​បញ្ឆោត​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​ស្ដេច​នោះ​ពុំ​អាច​នឹង​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​បាន​ទេ

កុំ​ស្តាប់​តាម​ស្ដេច​ហេ‌សេ‌គា ដ្បិត​ស្តេច​អាស‌ស៊ើរ​មាន​រាជ‌ឱង្ការ​ថា ចូរ​ចង​ស្ពាន​មេត្រី​នឹង​យើង ហើយ​ចេញ​មក​រក​យើង នោះ​គ្រប់​គ្នា​នឹង​បាន​ស៊ី​ផល​ចម្ការ​ទំពាំង‌បាយ​ជូរ និង​ផល​ដើម​ល្វា ហើយ​ផឹក​ទឹក​អណ្តូង​របស់​ខ្លួន​គ្រប់​គ្នា

«ចូរ​អ្នក​រាល់​គ្នា​ប្រាប់​ដល់​ស្ដេច​ហេ‌សេ‌គា ជា​ស្តេច​យូដា​ដូច្នេះ​ថា "កុំ​ឲ្យ​ព្រះ​របស់​ព្រះករុណា ដែល​ព្រះករុណា​ទុក​ចិត្ត​នោះ បញ្ឆោត​ព្រះករុណា ដោយ​ថា ក្រុង​យេរូ‌សាឡិម​នឹង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​អាស‌ស៊ើរ​នោះ​ឡើយ។

តើ​អ្នក​បាន​ប្រកួត ហើយ​ប្រមាថ​ដល់​អ្នក​ណា? តើ​អ្នក​ដំឡើង​សំឡេង​ទាស់​នឹង​អ្នក​ណា? ហើយ​ងើប​ភ្នែក​ឡើង​ខ្ពស់​ដូច្នេះ គឺ​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ នៃ​សាសន៍​អ៊ីស្រា‌អែល​ហើយ។

ហើយ​លោក​អេសាយ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ទូល​ដល់​ចៅ‌ហ្វាយ​របស់​អ្នក​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ កុំ​ខ្លាច​ចំពោះ​ពាក្យ​សម្ដី​ដែល​ឯង​បាន​ឮ ជា​ពាក្យ​ដែល​ពួក​បម្រើ​របស់​ស្តេច​អាស‌ស៊ើរ​បាន​ប្រមាថ​ដល់​យើង​នោះ​ឡើយ។

ខ្ញុំ​យក​ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​ជ្រក តើ​អ្នក​អាច​និយាយ​មក​ខ្ញុំ​ដូច​ម្ដេច​បាន​ថា «ចូរ​រត់​ទៅ​ឯ​ភ្នំ​របស់​ឯង ដូច​ជា​សត្វ​ហើរ​ចុះ ?

៙ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ខែល​បាំង​ទូល‌បង្គំ​ជុំ‌វិញ ជា​សិរី‌ល្អ​របស់​ទូល‌បង្គំ ហើយ​ជា​អ្នកធ្វើ​ឲ្យ​ទូល‌បង្គំ​ងើប​ក្បាល​ឡើង។

ឱ​ពួក​មនុស្ស​ជាតិ​អើយ តើអ្នក​រាល់​គ្នា​ជាន់​ឈ្លី​កិត្តិយស​ខ្ញុំ ដល់​កាល​ណា​ទៀត? តើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ពាក្យ​ឥត​ប្រយោជន៍ ហើយ​ស្វែង​រកសេចក្ដី​ភូត‌ភរ ដល់​កាល​ណា​ទៀត? -បង្អង់

៙ ពេល​ព្រលឹង​ខ្ញុំ​ប្លុង​ទៅ ខ្ញុំ​នឹក​ឃើញ​ពី​គ្រា​ដែល​ខ្ញុំ ទៅ​ជាមួយ​មនុស្សមួយ​ហ្វូង ហើយ​នាំ​មុខ​គេ ហែទៅ​កាន់​ដំណាក់​របស់​ព្រះ មាន​ទាំង​សម្រែក​អរ​សប្បាយ និង​បទ​ចម្រៀង​សរសើរ​តម្កើង គឺ​មហាជនដែល​ប្រារព្ធ​ពិធី​បុណ្យ​បរិសុទ្ធ។

គេ​ពោល​ថា «ព្រះ​បាន​បោះ‌បង់​ចោល​វា​ហើយ ចូរ​ដេញ​តាម ហើយ​ចាប់​វា​មក! ដ្បិត​គ្មាន​អ្នក​ណា​ជួយ​រំដោះ​វា​បាន​ទេ»។

សូម​កុំ​លះ​បង់ចោល​ទូល‌បង្គំ ក្នុង​គ្រា​ដែល​ចាស់​ជរា ហើយ​កុំ​បោះ‌បង់ចោល​ទូល‌បង្គំ ក្នុង​គ្រា​ដែល​កម្លាំង​ទូល‌បង្គំ​អន់‌ថយនេះ​ឡើយ។

វា​ទុក​ចិត្ត​ដល់​ព្រះ សូម​ឲ្យ​ព្រះ​រំដោះ​វា​ឥឡូវ​ចុះ ប្រសិន‌បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​វា! ដ្បិត​វា​ពោល​ថា "ខ្ញុំ​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ"»។

ឯ​ប្រជា‌ជន​ដែល​ឈរ​មើល និង​ពួក​នាម៉ឺន ក៏​បន្តុះ​បង្អាប់​ព្រះ‌អង្គ​ថា៖ «គាត់​បាន​សង្គ្រោះ​មនុស្ស​ផ្សេង​ទៀត បើ​គាត់​ជា​ព្រះ‌គ្រីស្ទ ជា​អ្នក​រើស​តាំង​របស់​ព្រះ​មែន នោះ​ឲ្យ​គាត់​សង្គ្រោះ​ខ្លួន​ឯង​ទៅ»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម