២ ពង្សាវតារក្សត្រ 17:32ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពួកគេក៏កោតខ្លាចដល់ព្រះយេហូវ៉ាដែរ ព្រមទាំងតាំងពួកគេខ្លះឲ្យធ្វើជាសង្ឃនៃអស់ទាំងទីខ្ពស់ សម្រាប់ខ្លួនគេផង ពួកសង្ឃនោះក៏ថ្វាយយញ្ញបូជារបស់គេ នៅក្នុងទីសក្ការៈតាមទីខ្ពស់ៗទាំងនោះ។ សូមមើលជំពូក |
គេក៏ចូលមកជួបសូរ៉ូបាបិល និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ហើយជម្រាបថា៖ «សូមឲ្យពួកយើងសាងសង់ជាមួយអស់លោកផង ដ្បិតពួកយើងក៏ថ្វាយបង្គំព្រះរបស់អស់លោក ដូចជាអស់លោកដែរ យើងបានថ្វាយយញ្ញបូជាចំពោះព្រះអង្គ តាំងតែពីគ្រាដែលព្រះបាទអេសារ-ហាដោន ជាស្តេចស្រុកអាសស៊ើរ បាននាំយើងមកនៅស្រុកនេះមកម្ល៉េះ»។