ទ្រង់ប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា គឺទ្រង់ប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដី ដែលអ័សារា ជាបិតារបស់ទ្រង់បានធ្វើ។
ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលព្រះបាទអូសៀសជាបិតាបានធ្វើដែរ តែទ្រង់មិនបានយាងចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាទេ ឯបណ្ដាជន គេនៅតែប្រព្រឹត្តខូចអាក្រក់នៅឡើយ។