២ ពង្សាវតារក្សត្រ 15:30ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពេលនោះ ហូស៊ាជាកូនអេឡា មានគម្រោងក្បត់នឹងពេកា ជាកូនរេម៉ាលា ក៏ធ្វើគុតទ្រង់ ហើយឡើងសោយរាជ្យជំនួស ក្នុងឆ្នាំទីម្ភៃនៃរាជ្យយ៉ូថាម ជាបុត្រអ័សារា។ សូមមើលជំពូក |
នៅក្នុងរាជ្យពេកា ជាស្តេចអ៊ីស្រាអែល នោះទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ក៏មកចាប់យកក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-ម្អាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ និងស្រុកកាឡាត ហើយស្រុកកាលីឡេ ព្រមទាំងស្រុកណែបថាលីទាំងមូល ក៏ដឹកនាំពួកអ្នកស្រុកទាំងនោះ ទៅជាឈ្លើយ ដល់ស្រុកអាសស៊ើរ។