ទ្រង់បានប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលព្រះបាទអ័ម៉ាស៊ីយ៉ាជាបិតារបស់ទ្រង់បានធ្វើដែរ។
អេសាបានប្រព្រឹត្តទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាដាវីឌ ជាបុព្វបុរសរបស់ទ្រង់ដែរ
ទ្រង់ឡើងសោយរាជ្យនៅព្រះជន្មដប់ប្រាំមួយឆ្នាំ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានហាសិបពីរឆ្នាំ មាតារបស់ព្រះអង្គព្រះនាមថាយេកូលា ជាអ្នកក្រុងយេរូសាឡិម។
ទ្រង់ប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា គឺទ្រង់ប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដី ដែលអ័សារា ជាបិតារបស់ទ្រង់បានធ្វើ។
ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចោលទេ ប្រជាជននៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ។
កាលព្រះបាទអូសៀសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មដប់ប្រាំមួយព្រះវស្សាហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន ៥២ឆ្នាំ មាតាទ្រង់ព្រះនាមជាយេកូលា ជាអ្នកក្រុងយេរូសាឡិម។
ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលព្រះបាទអ័ម៉ាស៊ីយ៉ា ជាបិតាទ្រង់បានធ្វើ