មណាហិមក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ព្រះអង្គ រួចពេកាហ៊ាជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
គ្រានោះ សាលូមជាកូនយ៉ាបេសបានក្បត់ ហើយធ្វើគត់ទ្រង់នៅចំពោះប្រជាជនទាំងឡាយ រួចឡើងសោយរាជ្យជំនួស។
ឯកិច្ចការផ្សេងទៀតដែលមណាហិមធ្វើ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
នៅឆ្នាំទីហាសិប ក្នុងរាជ្យអ័សារា ស្តេចយូដា នោះពេកាហ៊ាជាបុត្រមណាហិមឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ក៏សោយរាជ្យបានពីរឆ្នាំ។