២ ពង្សាវតារក្សត្រ 15:16ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦នៅគ្រានោះ ព្រះបាទមណាហិមវាយក្រុងធីពសា និងមនុស្សទាំងអស់ដែលនៅក្នុងក្រុងនោះ ព្រមទាំងស្រុកនៅជុំវិញ ចាប់តាំងពីធើសាទៅ ព្រោះគេមិនបានបើកទ្វារក្រុងទទួលទ្រង់ទេ បានជាទ្រង់ប្រហារជីវិតគេ ហើយវះពោះពួកស្រីៗដែលមានទម្ងន់ទាំងប៉ុន្មានផង។ សូមមើលជំពូក |
ហាសែលសួរលោកថា៖ «ហេតុអ្វីបានជាលោកម្ចាស់យំដូច្នេះ?» លោកឆ្លើយថា៖ «ព្រោះខ្ញុំដឹងពីការអាក្រក់ទាំងប៉ុន្មាន ដែលអ្នកនឹងធ្វើដល់ពួកកូនចៅអ៊ីស្រាអែល គឺអ្នកនឹងដុតទីមាំមួនរបស់គេចោល សម្លាប់ពួកកំលោះៗរបស់គេដោយដាវ អ្នកនឹងបោកសម្លាប់កូនតូចៗរបស់គេ ហើយអ្នកនឹងវះពោះពួកស្រីៗមានទម្ងន់»។