Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ ពង្សាវ‌តារ‌ក្សត្រ 14:1

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ឆ្នាំ​ទី​ពីរ ក្នុង​រាជ្យ​នៃ​ព្រះបាទ​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ស្តេច​អ៊ីស្រា‌អែល នោះ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​ព្រះបាទ​យ៉ូអាស ស្តេច​យូដា ក៏​ឡើង​សោយ‌រាជ្យ

សូមមើលជំពូក ចម្លង

10 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​យ៉ូសា‌ការ ជា​កូន​ស៊ីមាត និង​យ៉ូសា‌បាឌ ជា​កូន​សូមើរ ជា​អ្នក​បម្រើ​ដែល​វាយ​ទ្រង់ ហើយ​ទ្រង់​ក៏​សុគត​ទៅ។ គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

នៅ​ឆ្នាំ​ទី​សាមសិប​ប្រាំពីរ ក្នុង​រាជ្យ​ព្រះបាទ​យ៉ូអាស​ជា​ស្ដេច​យូដា នោះ​ព្រះបាទ​យ៉ូអាស​ជា​បុត្រ​យ៉ូអា‌ហាស ក៏​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​ដប់ប្រាំមួយ​ឆ្នាំ

ឯ​កិច្ច‌ការ​ផ្សេង​ទៀតដែល​ព្រះបាទ​យ៉ូអាស​បាន​ធ្វើ ពី​អំណាច​របស់​ទ្រង់ និង​ការ​ច្បាំង​ជា​មួយ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា​យ៉ាង​ណា នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

ក្រោយ​ដែល​ព្រះបាទ​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ស្តេច​អ៊ីស្រា‌អែល​សុគត​ទៅ នោះ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​ព្រះបាទ​យ៉ូអាស ស្តេច​យូដា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ​បាន​ដប់ប្រាំ​ឆ្នាំ​ទៀត។

ពេល​ទ្រង់​បាន​ឡើង​សោយ‌រាជ្យ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃប្រាំ​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ម្ភៃប្រាំបួន​ឆ្នាំ មាតា​របស់​ទ្រង់​ព្រះ‌នាម​ជា យ៉ូអា‌ដាន ជា​អ្នក​ក្រុង​យេរូ‌សាឡិម។

នៅ​ឆ្នាំ​ទី​ដប់ប្រាំ​ក្នុង​រាជ្យ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​ព្រះបាទ​យ៉ូអាស​ស្តេច​ស្រុក​យូដា ព្រះបាទ​យេរ៉ូ‌បោម ជា​បុត្រា​ព្រះបាទ​យ៉ូអាស ស្តេច​ស្រុក​អ៊ីស្រា‌អែល​ក៏​ឡើង​សោយ‌រាជ្យ​នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ‌រាជ្យ​បាន​សែសិប​មួយ​ឆ្នាំ។

យ៉ូអាស​មាន​បុត្រ ព្រះ‌នាម​ថា​អ័ម៉ា‌ស៊ា អ័ម៉ាស៊ា​មាន​បុត្រ ព្រះ‌នាម​ថា​អ័សារា អ័សារា​មាន​បុត្រ​ព្រះ‌នាម​ថា​យ៉ូថាម

ក្រោយ​ដែល​ព្រះបាទ​យ៉ូអាស ជា​បុត្រា​យ៉ូអា‌ហាស ស្តេច​អ៊ីស្រា‌អែល​បាន​សុគត​ហើយ នោះ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រា​ព្រះបាទ​យ៉ូអាស ស្តេច​យូដា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ​បាន​ដប់​ប្រាំ​ព្រះវស្សា​ទៀត។

ពួក​ជន​ទាំង‌ឡាយ​នៅ​ស្រុក​យូដា ក៏​លើក​អូសៀស​ដែល​មាន​ព្រះ‌ជន្ម ១៦​ព្រះវស្សា​ហើយ តាំង​ឡើង​ជា​ស្តេច​ជំនួស​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​បិតា




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម