Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ ពង្សាវ‌តារ‌ក្សត្រ 13:12

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​កិច្ច‌ការ​ផ្សេង​ទៀត​ដែល​ព្រះបាទ​យ៉ូអាស​បាន​ធ្វើ និង​អំណាច​ទ្រង់​ដែល​បាន​ប្រើ ដើម្បី​ច្បាំង​នឹង​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ស្ដេច​យូដា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្ដេច​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​កិច្ច‌ការផ្សេងៗ​របស់​យេរ៉ូ‌បោម គឺ​ពី​ការ​ធ្វើ​ចម្បាំង​យ៉ាង​ណា និង​សោយ‌រាជ្យ​យ៉ាង​ណា សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវ‌តារ​នៃ​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

រីឯ​កិច្ច‌ការ​ផ្សេងៗ​ទៀត ដែល​ព្រះបាទ​អ័ហា‌ស៊ីយ៉ា​បាន​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​មិន​បាន​បោះ​បង់​អស់​ទាំង​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ទេ គឺ​ទ្រង់​នៅ​តែ​ប្រព្រឹត្ត​តាម​អំពើ​ទាំង​នោះ។

ព្រះបាទ​យ៉ូអាស​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់​ទៅ រួច​យេរ៉ូ‌បោម​បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ព្រះបាទ​យ៉ូអាស​នៅ​ក្រុង​សាម៉ារី​ជា‌មួយ​ពួក​ស្ដេច​អ៊ីស្រា‌អែល។

ទ្រង់​បាន​តាំង​ព្រំ​ប្រទល់​អ៊ីស្រា‌អែល​ឡើង​វិញ ចាប់​តាំង​ពី​ទ្វារ​ចូល​ស្រុក​ហាម៉ាត រហូត​ដល់​សមុទ្រ​នៅ​ស្រុក​វាល តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ហោរា​យ៉ូណាស​ជា​កូន​អ័មី‌ថាយ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​នៅ​កាថ-ហេភើរ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម