Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ ពង្សាវ‌តារ‌ក្សត្រ 12:16

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ប្រាក់​ជា​តម្លៃ​នៃ​តង្វាយ​ដោយ​ព្រោះ​ការ​រំលង និង​ប្រាក់​ជា​តម្លៃ​នៃ​តង្វាយ​លោះ​បាប នោះ​មិន​បាន​យក​ទៅ​ទុក​ក្នុង​វិហារ​ព្រះ‌យេហូវ៉ា​ទេ ប្រាក់​នោះ​ទុក​ជា​ចំណែក​ដល់​ពួក​សង្ឃ​វិញ។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​តែង​តាំង​ឲ្យ​មាន​អ្នក​មើល​ខុស​ត្រូវ​លើ​ឃ្លាំង​ទាំង​នោះ មាន​សង្ឃ​សេ‌លេមា ស្មៀន​សាដុក និង​ពេ‌ដាយ៉ា ជា​ពួក​លេវី ហើយ​ក៏​មាន​ហាណាន ជា​កូន​សាគើរ ដែល​ជា​កូន​ម៉ាថានា ដ្បិត​អ្នក​ទាំង​នោះ​គេ​រាប់​ជា​មនុស្ស​ស្មោះ​ត្រង់ ហើយ​ការ‌ងារ​របស់​គេ គឺ​ជា​អ្នក​ចែក​ចំណែក​ពួក​ដល់​បង‌ប្អូន​របស់​ខ្លួន។

គេ​ចិញ្ចឹម​ជីវិត​ដោយ​តង្វាយ​លោះ​បាប របស់​ប្រជា​រាស្ត្រ​យើង គេសប្បាយ​ចិត្ត ពេល​ប្រជាជន​ប្រព្រឹត្ត​អំពើ​បាប។

រួច​ដាក់​ដៃ​លើ​ក្បាល​ពពែ​នោះ ហើយ​សម្លាប់​នៅ​កន្លែង​ដែល​គេ​តែង​សម្លាប់​សត្វ សម្រាប់​ជា​តង្វាយ​ដុត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ នេះ​ហើយ​ជា​តង្វាយ​លោះ​បាប។

រួច​ដាក់​ដៃ​លើ​ក្បាល​នៃ​តង្វាយ​លោះ​បាប​នោះ ហើយ​សម្លាប់​ត្រង់​កន្លែង​តង្វាយ​ដុត។

ឯ​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នេះ ក៏​ដូច​ជា​តង្វាយ​លោះ​បាប​ដែរ មាន​របៀប​តែ​មួយ​សម្រាប់​តង្វាយ​ទាំង​ពីរ​យ៉ាង សង្ឃ​ណា​ដែល​ជា​អ្នក​ថ្វាយ​ឲ្យ​ធួន​នឹង​បាប សង្ឃ​នោះ​ត្រូវ​បាន​តង្វាយ​នោះ។

គ្រប់​ទាំង​តង្វាយ​បរិសុទ្ធ ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​យើង​បាន​ប្រគល់​ឲ្យ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ទុក​ជា​កម្រៃ​រហូត​តទៅ។ នេះ​ជា​សេចក្ដី‌សញ្ញា​អំបិល​ដល់​អ្នក និង​ពូជ​ពង្ស​របស់​អ្នក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​រៀង​រហូត​តទៅ»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម