Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ ពង្សាវ‌តារ‌ក្សត្រ 11:7

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​រាល់​គ្នា​ទាំង​ពីរ​កង ដែល​ត្រូវ​វេន​នៅ​ថ្ងៃ​ឈប់​សម្រាក ត្រូវ​ចាំ​យាម​រក្សា​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា ហើយ​ការពារ​ព្រះមហា​ក្សត្រ

សូមមើលជំពូក ចម្លង

5 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បង្គាប់​គេ​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺ​ពួក​អ្នក​រាល់​គ្នា​មួយ​ភាគ​បី ដែល​ចូល​វេន​នៅ​ថ្ងៃ​ឈប់​សម្រាក ត្រូវ​ត្រួត​លើការ​ចាំ​យាម រក្សា​នៅ​មន្ទីរ​របស់​ស្ដេច

ត្រូវ​ឲ្យ​មួយ​ភាគ​បី​ទៀត​នៅ​ត្រង់​មាត់​ទ្វារ​ស៊ើរ និង​មួយ​ភាគ​បី​ទៀត​នៅ​ត្រង់​ទ្វារ​ខាង​ក្រោយ​ពួក​ចាំ​យាម អ្នក​រាល់​គ្នា​ត្រូវ​ចាំ​យាម​រក្សា​ព្រះ‌វិហារ​យ៉ាង​នោះ កុំ​ឲ្យ​អ្នក​ណា​ចូល​ឡើយ។

អ្នក​រាល់​គ្នាត្រូ​វ​កាន់​គ្រឿង​សស្រ្តា‌វុធ​នៅ​ដៃ​រៀង​ខ្លួន នៅ​ជុំវិញ​ព្រះ​មហាក្សត្រ។ បើ​មាន​អ្នក​ណា​ចូល​មក​ជិត​ជួរ​ទ័ព​របស់​អ្នក​រាល់​គ្នា ត្រូវ​សម្លាប់​ចោល ហើយ​ត្រូវ​នៅ​ជា‌មួយ​ព្រះមហាក្សត្រ នៅ​ពេល​ដែល​ទ្រង់​យាង​ចេញ និង​ចូល​មក​ផង»។

ហើយ​ពួក​បង‌ប្អូន​គេ ដែល​នៅ​ភូមិ​គេ​រៀង​ខ្លួន ក៏​ត្រូវ​ចូល​មក​នៅ​ជា‌មួយ​ម្តងៗ​អស់​ប្រាំពីរ​ថ្ងៃ

កុំ​ឲ្យ​អ្នក​ណា​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ឡើយ លើក​តែ​ពួក​សង្ឃ និង​ពួក​អ្នក​ដែល​ជា​ជំនួយ​ដល់​ពួក​លេវី​ប៉ុណ្ណោះ អ្នក​ទាំង​នោះ​ចូល​ទៅ​បាន ព្រោះ​គេ​បរិសុទ្ធ​ទាំង​អស់ តែ​បណ្ដា‌ជន​ទាំង‌ឡាយ​ត្រូវ​រក្សា​បញ្ញើ​នៃ​ព្រះ‌យេហូវ៉ា​វិញ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម