លោកក៏ចែកលំពែង និងខែលរបស់ព្រះបាទដាវីឌ ដែលនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ដល់ពួកមេទ័ព។
ព្រះបាទដាវីឌបានយកខែលមាសទាំងអស់ ដែលពួកបម្រើរបស់ហាដារេស៊ើរកាន់ មកទុកនៅក្រុងយេរូសាឡិម
ដូច្នេះ ពួកចាំយាមគេក៏កាន់គ្រឿងសស្រ្តាវុធនៅដៃរៀងខ្លួន ឈរនៅព័ទ្ធជុំវិញស្ដេច ចាប់តាំងពីខាងស្ដាំព្រះវិហារ រហូតដល់ខាងឆ្វេងតាមក្បែរអាសនាព្រះវិហារ។
ព្រះបាទដាវីឌយកខែលមាសទាំងអស់របស់ពួកទាហាននៃហាដារេស៊ើរ នាំមកក្រុងយេរូសាឡិម។
ដូច្នេះ ការទាំងប៉ុន្មានដែលព្រះបាទសាឡូម៉ូនធ្វើ សម្រាប់ព្រះដំណាក់របស់ព្រះយេហូវ៉ា បានធ្វើរួចជាស្រេច ហើយទ្រង់នាំយករបស់ទាំងប៉ុន្មានដែលព្រះបាទដាវីឌ ជាបិតាបានថ្វាយទាំងប្រាក់ ទាំងមាស និងគ្រឿងប្រដាប់ទាំងអស់ ចូលទៅដាក់នៅក្នុងឃ្លាំងព្រះវិហារនៃព្រះ។
សង្ឃឆ្លើយថា៖ «មានតែដាវរបស់កូលីយ៉ាត ជាសាសន៍ភីលីស្ទីន ដែលលោកបានសម្លាប់ នៅក្នុងច្រកភ្នំអេឡាប៉ុណ្ណោះ បានរុំនឹងសំពត់ ដាក់នៅខាងក្រោយអេផូឌ បើលោកត្រូវការ សូមយកចុះ ដ្បិតគ្មានអ្វីទៀតនៅទីនេះទេ» នោះដាវីឌឆ្លើយថា៖ «គ្មានដាវណាដូចដាវនោះទេ ដូច្នេះ សូមឲ្យមកខ្ញុំចុះ»។