២ ពង្សាវតារក្សត្រ 10:23ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦រួចព្រះបាទយេហ៊ូវ និងយ៉ូណាដាប ជាកូនរេកាប ក៏ចូលទៅក្នុងវិហារព្រះបាលប្រាប់ដល់ពួកអ្នកដែលថ្វាយបង្គំថា៖ «ចូររកមើល កុំឲ្យមានអ្នកណាដែលថ្វាយបង្គំដល់ព្រះយេហូវ៉ានៅជាមួយនៅទីនេះឡើយ ឲ្យមានសុទ្ធតែពួកថ្វាយបង្គំព្រះបាលប៉ុណ្ណោះ»។ សូមមើលជំពូក |
ពេលនោះ ពួកគេក៏បានចូលទៅថ្វាយយញ្ញបូជា និងតង្វាយដុត។ ព្រះបាទយេហ៊ូវបានតម្រូវឲ្យមានមនុស្សប៉ែតសិបនាក់នៅជាខាងក្រៅ ដោយបង្គាប់ថា៖ «បើអ្នកណាក្នុងពួកអ្នកដែលខ្ញុំប្រគល់មកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាបានរត់រួច នោះអ្នកដែលឲ្យគេរួចទៅ នឹងត្រូវស្លាប់ជំនួសអ្នកនោះវិញ»។