២ ពង្សាវតារក្សត្រ 10:11ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដូច្នេះ ព្រះបាទយេហ៊ូវបានប្រហារជីវិតអស់អ្នកដែលនៅសល់ ក្នុងជំនួរវង្សរបស់ព្រះបាទអ័ហាប់នៅត្រង់យេសរាល ព្រមទាំងពួកអ្នកធំ និងពួកមិត្តសម្លាញ់ស្និទ្ធស្នាល ហើយពួកសង្ឃរបស់ទ្រង់ផង ឥតទុកឲ្យមានអ្នកណាមួយសល់នៅខាងទ្រង់ឡើយ។ សូមមើលជំពូក |
លុះបានតាំងឡើងជាស្តេចហើយ ទ្រង់ក៏ប្រហារជីវិតនៃពួកវង្សារបស់យេរ៉ូបោមទាំងអស់បង់ ឥតមានទុកឲ្យពូជពង្សយេរ៉ូបោមណាមួយ មានដង្ហើមនៅរស់ទៀតឡើយ រហូតដល់បានធ្វើឲ្យវិនាសអស់រលីងទៅ តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារអ័ហ៊ីយ៉ាជាអ្នកបម្រើរបស់ព្រះអង្គ ដែលនៅក្រុងស៊ីឡូរ