Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ ពង្សាវ‌តារ‌ក្សត្រ 1:7

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​គេ​ថា៖ «តើ​បុរស​ដែល​មក​ជួប​នឹង​អ្នក​រាល់​គ្នា ហើយ​ពោល​ពាក្យ​ទាំង​នេះ មាន​រូប​រាង​យ៉ាង​ដូច​ម្ដេច?»

សូមមើលជំពូក ចម្លង

4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ទូល​ឆ្លើយ​ថា៖ «មាន​បុរស​ម្នាក់​បាន​មក​ជួប​យើង​ខ្ញុំ ហើយ​ប្រាប់​ថា "ចូរ​វិល​ទៅ​ទូល​ស្តេច​ដែល​ចាត់​អ្នក​រាល់​គ្នា​មក​នោះ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ដោយ​ព្រោះ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រា‌អែល​ឬ បាន​ជា​ព្រះ‌ករុណា​ចាត់​គេ​ឲ្យ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​របស់​ពួក​អេក្រុន? ហេតុ​នេះ ព្រះ‌ករុណា​នឹង​មិន​ក្រោក​ពី​ដំណេក​ដែល​បាន​ផ្ទំ​ឡើយ គឺ​ត្រូវ​សុគត"»។

គេ​ទូល​តប​ថា៖ «បុរស​នោះ​ពាក់​អាវ​ធ្វើ​ពី​រោម ហើយ​មាន​ខ្សែ​ក្រវាត់​ស្បែក​នៅ​ចង្កេះ » ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «នោះ​ពិត​ជា​អេលីយ៉ា អ្នក​ស្រុក​ធេស‌ប៊ី»។

បន្ទាប់​មក គេ​ឌាន​សួរ​សេបាស និង​សាល‌មូណា​ថា៖ «តើ​មនុស្ស​ដែល​អ្នក​បាន​សម្លាប់​នៅ​តាបោរ​នោះ មាន​ភិន​ភាគ​ដូច​ម្ដេច?» គេ​ឆ្លើយ​ឡើង​ថា៖ «អ្នក​ទាំង​នោះ​មាន​ភិន​ភាគ​ដូច​ជា​លោក​ដែរ គេ​ម្នាក់ៗ​មាន​សណ្ឋាន​ដូច​កូន​ស្តេច»។

ទ្រង់​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «តើ​មាន​រូប​រាង​ដូច​ម្តេច?»។ គាត់​ទូល​ថា៖ «គឺ​មនុស្ស​ចាស់​ម្នាក់​ឃ្លុំ​អាវ​ឡើង​មក»។ នោះ​ស្តេច​សូល​យល់​ថា ជា​សាំយូ‌អែល​ហើយ រួច​ទ្រង់​ក្រាប​ព្រះ‌ភក្ត្រ​ចុះ​ដល់​ដី​ដោយ​គោរព។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម