ក្រោយពីព្រះបាទអ័ហាប់សុគតទៅ សាសន៍ម៉ូអាប់បានបះបោរនឹងពួកអ៊ីស្រាអែល។
ទ្រង់ក៏ប្រហារសាសន៍ម៉ូអាប់ដែរ ទ្រង់ឲ្យគេដេកដង្ហែគ្នានៅដីដោយជួរៗ រួចតម្រូវឲ្យត្រូវសម្លាប់ពីរជួរ ហើយទុកពេញមួយជួរឲ្យរស់នៅ ដូច្នេះ សាសន៍ម៉ូអាប់ក្លាយជាអ្នកបម្រើរបស់ដាវីឌ ហើយក៏នាំយកសួយអាករមកថ្វាយ។
បន្ទាប់មក ព្រះបាទដាវីឌដាក់ឲ្យមានពួកទាហានត្រួតមើលក្នុងស្រុកស៊ីរីប៉ែកខាងក្រុងដាម៉ាស ហើយពួកសាសន៍ស៊ីរីក៏ចុះចូលធ្វើជាអ្នកបម្រើរបស់ព្រះបាទដាវីឌ ព្រមទាំងយកសួយអាករមកថ្វាយដែរ ព្រះយេហូវ៉ាតែងជួយការពារព្រះបាទដាវីឌ នៅគ្រប់ទីកន្លែងណាដែលទ្រង់យាងទៅ។
នៅក្នុងរាជ្យស្ដេចយេហូរ៉ាម សាសន៍អេដុមបានបះបោរដោះខ្លួនចេញពីកណ្ដាប់ដៃសាសន៍យូដា ហើយក៏តាំងស្តេចមួយអង្គឲ្យសោយរាជ្យលើពួកគេ។
ប៉ុន្តែ សាសន៍អេដុមបានបះបោរដោះខ្លួនចេញពីអំណាចពួកយូដា ដរាបដល់សព្វថ្ងៃនេះ។ នៅគ្រានោះ ក្រុងលិបណាក៏បះបោរដែរ។
ទ្រង់វាយស្រុកម៉ូអាប់ ហើយសាសន៍ម៉ូអាប់ គេចំណុះដល់ដាវីឌ ព្រមទាំងបង់សួយអាករផង។
ស្រុកម៉ូអាប់ជាអាងលាងសម្អាតរបស់យើង ហើយយើងនឹងបោះស្បែកជើងយើង ទៅលើស្រុកអេដុម យើងនឹងស្រែកប្រកាសជ័យជម្នះ លើស្រុកភីលីស្ទីន»។
ទឹកនឹងហៀរហូរពីធុងរបស់គេ ហើយពូជរបស់គេនឹងចម្រើនផលឡើងព្រោះមានទឹកច្រើន ស្តេចរបស់គេនឹងបានខ្ពស់ជាងស្តេចអ័កាក់ ហើយនគររបស់គេនឹងបានថ្កើងឡើង។