២ ធីម៉ូថេ 2:3ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដូច្នេះ ចូររួមទុក្ខលំបាក ដូចទាហានដ៏ល្អរបស់ព្រះយេស៊ូវគ្រីស្ទចុះ។ សូមមើលជំពូក |
ដូច្នេះ បើយើងខ្ញុំត្រូវរងទុក្ខវេទនា នោះគឺសម្រាប់ជាការកម្សាន្តចិត្ត និងការសង្គ្រោះដល់អ្នករាល់គ្នា។ បើយើងបានទទួលការកម្សាន្តចិត្ត គឺសម្រាប់ឲ្យអ្នករាល់គ្នាមានការកម្សាន្តចិត្ត ពេលអ្នករាល់គ្នាទ្រាំទ្រយ៉ាងអត់ធ្មត់នឹងទុក្ខលំបាកផ្សេងៗ ដែលយើងក៏មានទុក្ខលំបាកដូចគ្នា។