Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ ថែស្សាឡូនីច 1:4

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នេះ​ហើយ​បាន​ជា​យើង​អួតអំ​ពី​អ្នក​រាល់​គ្នា នៅ​ក្នុង​ក្រុម​ជំនុំទាំងឡាយ​របស់​ព្រះ អំពី​សេចក្ដី​ខ្ជាប់‌ខ្ជួន និង​ជំនឿរបស់​អ្នក​រាល់​គ្នា ទោះ​ជា​អ្នក​រាល់​គ្នា​ត្រូវ​រង​ទ្រាំ​ការ​បៀត‌បៀន និង​ទុក្ខ​លំបាក​គ្រប់​យ៉ាង​ក៏​ដោយ។

សូមមើលជំពូក ចម្លង

24 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​អរ​សប្បាយ​ដោយ​មាន​សង្ឃឹម ចូរ​អត់​ធ្មត់​ក្នុង​សេចក្តី​ទុក្ខ​លំបាក ចូរ​ខ្ជាប់‌ខ្ជួន​ក្នុង​ការ​អធិស្ឋាន។

ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្អ​ដោយ​ចិត្ត​ស៊ូ​ទ្រាំ ស្វែង​រក​សិរី​ល្អ កិត្តិយស និង​សេចក្តី​មិន​ពុក​រលួយ ព្រះ‌អង្គ​នឹង​ប្រទាន​ជីវិត​អស់​កល្ប​ជា‌និច្ច

តែ​បើ​យើង​សង្ឃឹម​លើ​អ្វី​ដែល​មើល​មិន​ឃើញ នោះ​យើង​រង់​ចាំ​ដោយ​អំណត់។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ម្នាក់ៗ​ត្រូវ​រស់​នៅ​តាម​ចំណែក​ដែល​ព្រះ‌អម្ចាស់​បាន​ចែក​ឲ្យ តា​មការ​ដែល​ព្រះ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​ចុះ។ ខ្ញុំ​បង្គាប់​ដូច្នេះ​នៅ​គ្រប់​ក្រុម​ជំនុំ​ទាំង‌អស់។

ហេតុ​នេះ​បាន​ជា​ខ្ញុំ​អរ​សប្បាយក្នុង​ពេល​ទន់​ខ្សោយ ក្នុង​ពេល​គេ​ត្មះ‌តិះ‌ដៀល ក្នុង​ពេល​ជួប​លំបាក ក្នុង​ពេល​គេ​បៀត​បៀន ហើយក្នុង​ពេល​មាន​ទុក្ខ​ព្រួយ ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ ដ្បិត​ពេល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​រឹង​មាំ​វិញ។

ប្រសិន‌បើ​ខ្ញុំ​បាន​អួត​ពី​ការ​ខ្លះ​របស់​អ្នក​រាល់​គ្នា​ខ្លះ​ប្រាប់​គាត់ នោះ​ខ្ញុំ​មិន​ខ្មាស​ទេ ព្រោះ​សេចក្តី​ដែល​យើង​បាន​អួត​ពី​អ្នក​រាល់​គ្នា​ប្រាប់​លោក​ទីតុស ជា​សេចក្ដី​ពិត​យ៉ាង​ណា នោះ​អ្វីៗ​ដែល​យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ក៏​ជា​សេចក្ដី​ពិត​យ៉ាង​នោះ​ដែរ។

ខ្ញុំ​ទុក​ចិត្ត​អ្នក​រាល់​គ្នា​ជា​ខ្លាំង ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា​ជា​ខ្លាំង ខ្ញុំ​មាន​ចិត្ត​ពេញ​ដោយ​សេចក្តី​ក្សេម‌ក្សាន្ត ខ្ញុំ​មាន​អំណរ​លើស​លុប ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា​របស់​យើង។

ដ្បិត​ខ្ញុំ​ស្គាល់​ចិត្ត​សង្វាត​របស់​អ្នក​រាល់​គ្នា​ហើយ ក៏​បាន​អួត​ពី​អ្នក​រាល់​គ្នា​ប្រាប់​អ្នក​ស្រុក​ម៉ា‌សេ‌ដូន​ថា អ្នក​ស្រុក​អាខៃ​បាន​ប្រុង​ប្រៀប​ជា​ស្រេច តាំង​ពី​ឆ្នាំ​មុន​ម៉្លេះ ហើយចិត្ត​ខ្នះ​ខ្នែង​របស់​អ្នក​រាល់​គ្នា​បាន​ជំរុញ​ចិត្ត​មនុស្ស​ជា​ច្រើន។

តែ​ប្រសិន‌បើ​មាន​អ្នក​ស្រុក​ម៉ា‌សេ‌ដូន​ខ្លះ​មក​ជា​មួយ​ខ្ញុំ ហើយ​ឃើញ​ថា​អ្នក​រាល់​គ្នា​មិន​ទាន់​បាន​រៀប​ចំ នោះ​មិន​ត្រឹម​តែ​អ្នក​រាល់​គ្នា​ទេ សូម្បី​តែ​យើង​ក៏​នឹង​ត្រូវ​អា​ម៉ាស់​ដែរ ដ្បិត​យើង​ទុក​ចិត្ត​អ្នក​រាល់​គ្នា​ជា​ខ្លាំង។

ដោយ​នឹក​ចាំ​នៅ​ចំពោះ​ព្រះ​ជា​ព្រះ‌វរ‌បិតា​របស់​យើង ពី​កិច្ច​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដោយ​ជំនឿ ពី​ការ​នឿយ​ហត់​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ពី​សេចក្ដី​សង្ឃឹម​យ៉ាង​ខ្ជាប់​ខ្ជួនដែល​អ្នក​រាល់​គ្នា​មាន ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។

ដ្បិត​បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​បានយក​តម្រាប់​តាម​ក្រុម​ជំនុំ​របស់​ព្រះ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ​នៅ​ស្រុក​យូដា ព្រោះ​អ្នក​រាល់​គ្នា​បាន​រង​ទុក្ខ​លំបាក​ដូច​គ្នា ដោយ​សារ​ដៃ​ជន​រួម​ជាតិ​របស់​ខ្លួន ដូច​ជា​ក្រុម​ជំនុំ​ទាំង​នោះ​បាន​រង​ទុក្ខ ដោយ​សារ​សាសន៍​យូដា​ដែរ

តើ​អ្វី​ជា​សេចក្ដី​សង្ឃឹម អំណរ និង​មកុដ ដែល​នាំ​ឲ្យ​យើង​រីក‌រាយ​នៅ​ចំពោះ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង នៅ​ពេល​ព្រះ‌អង្គ​យាង​មក? តើ​មិន​មែន​ជា​អ្នក​រាល់​គ្នា​ទេ​ឬ?

សូម​ព្រះ‌អម្ចាស់​តម្រង់​ចិត្ត​អ្នក​រាល់​គ្នា ទៅ​រក​សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​សេចក្ដី​ខ្ជាប់‌ខ្ជួន​របស់​ព្រះ‌គ្រីស្ទ​កុំ​បីខាន។

ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​មាន​ចិត្តស៊ូ​ទ្រាំ ដើម្បី​កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ​រួច​ហើយ អ្នក​រាល់​គ្នា​នឹង​ទទួល​បាន​តាម​ព្រះ‌បន្ទូល​សន្យា។

ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ព្រងើយ​កន្ដើយ​ឡើយ គឺ​ឲ្យ​ត្រាប់​តាម​អស់​អ្នក​ដែល​ទទួល​បាន​ព្រះ‌បន្ទូល​សន្យា​ទុក​ជា​មត៌ក ដោយ​មាន​ជំនឿ និង​សេចក្ដី​អត់‌ធ្មត់​វិញ។

ដូច្នេះ ក្រោយ​ពី​លោក​អ័ប្រា‌ហាំ​បាន​រង់​ចាំ​យ៉ាង​អត់​ធ្មត់ លោក​ក៏​បាន​ទទួល​តាម​សេចក្ដី​សន្យា​នោះ​មែន។

មើល៍! យើងរាប់​អស់​អ្នក​ដែល​ចេះ​ស៊ូ​ទ្រាំ ថា​ជា​អ្នក​មាន​ពរ។ អ្នក​រាល់​គ្នា​បាន​ឮ​ពី​ការ​ស៊ូ​ទ្រាំ​របស់​លោក​យ៉ូប​ហើយ ក៏​បាន​ឃើញថា នៅ​ទី​បំផុត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫ‌ទ័យ​យ៉ាង​ណា​ចំពោះ​គាត់ គឺ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អាណិត​អាសូរ និង​មេត្ដាករុណា​យ៉ាង​ពោរពេញ។

បន្ថែម​ការ​គ្រប់គ្រង​ចិត្ត​ពីលើ​ការ​ស្គាល់​ព្រះ បន្ថែម​សេចក្ដី​ខ្ជាប់​ខ្ជួន​ពី​លើ​ការ​គ្រប់​គ្រង​ចិត្ត បន្ថែម​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ពី​លើ​សេចក្ដី​ខ្ជាប់​ខ្ជួន

នេះ​ហើយ​ជា​សេចក្ដី​អត់‌ធ្មត់​របស់​ពួក​បរិសុទ្ធ គឺ​អស់​អ្នក​ដែល​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ និង​កាន់​តាម​ជំនឿ​របស់​ព្រះ‌យេ‌ស៊ូវ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម