Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ កូរិនថូស 8:6

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទូន្មាន​លោក​ទីតុស ឲ្យ​បង្ហើយ​ការ​ប្រមូល​ជំនួយ​នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដូច​ដែល​គាត់​បាន​ចាប់​ផ្តើម​ធ្វើ​រួច​មក​ហើយ។

សូមមើលជំពូក ចម្លង

12 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ពី​បាន​ចាក​ចេញ​ពី​ក្រុង​យេរូ​សាឡិម​ជា​ច្រើន​ឆ្នាំ ខ្ញុំ​បាទ​ក៏​បាន​ត្រឡប់​មក​វិញ ដើម្បី​នាំ​យក​ជំនួយ​មក​ជួយ​សាសន៍​ខ្ញុំ​បាទ និង​ថ្វាយ​តង្វាយ។

ប៉ុន្ដែ ឥឡូវ​នេះ ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​បម្រើ​ដល់​ពួក​បរិសុទ្ធ​សិន

ខ្ញុំ​បាន​អង្វរ​លោក​ទីតុស​ឲ្យ​មក ហើយ​បាន​ចាត់​បង‌ប្អូន​ម្នាក់​ឲ្យ​មក​ជា​មួយ​ដែរ តើ​លោក​ទីតុស​បាន​ឆ្លៀត​យក​ប្រយោជន៍​ពី​អ្នក​រាល់​គ្នា​ឬ? តើ​យើង​ទាំង​ពីរ​នាក់​មិន​បាន​ប្រព្រឹត្ត​ដោយ​វិញ្ញាណ​តែ​មួយ​ទេ​ឬ? តើ​យើង​មិន​បាន​ធ្វើ​តាម​គន្លង​តែ​មួយ​ទេ​ឬ?

តែ​ចិត្ត​ខ្ញុំ​មិន​បាន​ធូរ​ស្បើយ​សោះ ព្រោះ​នៅ​ទី​នោះ ខ្ញុំ​រក​ទី‌តុស ជា​បង‌ប្អូន​ខ្ញុំ​មិន​ឃើញ។ ដូច្នេះ ខ្ញុំ​ក៏​លា​គេ ហើយ​បន្ត​ដំណើរ​ទៅ​ស្រុក​ម៉ា‌សេ‌ដូន។

ក្នុង​រឿង​នេះ ខ្ញុំ​សូម​ជូន​យោបល់​ថា គួរ​គប្បី​ឲ្យ​អ្នក​រាល់​គ្នា បង្ហើយ​កិច្ច‌ការ​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​តាំង​ពី​ឆ្នាំ​មុន​មក​នោះ មិន​គ្រាន់​តែ​ធ្វើ​ប៉ុណ្ណោះ គឺ​ថែម​ទាំង​បាន​ផ្ដើម​គំនិត​ទៀត​ផង

ហើយ​មិន​តែ​ប៉ុណ្ណោះ ក្រុម​ជំនុំ​បាន​រើស​អ្នក​នោះ​ឲ្យ​រួម​ដំណើរ​ជា​មួយ​យើង ក្នុង​ការ​ប្រមូល​ជំនួយ​ដែល​យើង​កំពុង​ចាត់​ចែង​នេះ ដើម្បី​សិរីល្អ​របស់​ព្រះ‌អម្ចាស់​ផ្ទាល់ និង​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ល្អ​របស់​យើង។

រីឯលោក​ទីតុស គាត់​ជា​អ្នក​រួមការ​ងារ​ជា​មួយ​ខ្ញុំ ដើម្បី​បម្រើ​អ្នក​រាល់​គ្នា ហើយ​ពួក​បង‌ប្អូន​របស់​យើង​ផ្សេង​ទៀត គេ​ជា​អ្នក​នាំ​ពាក្យ​របស់​ក្រុម​ជំនុំ និង​ជា​សិរី​ល្អ​របស់​ព្រះ‌គ្រីស្ទ។

ទាំង​អង្វរ​យើង​យ៉ាង​ទទូច សុំ​ឲ្យ​មាន​ឱកាស​ចូល​រួមក្នុង​ការ​ជួយ​ឧបត្ថម្ភ​ដល់​ពួក​បរិសុទ្ធ

ដូច្នេះ ខ្ញុំ​យល់​ឃើញ​ថា គួរ​តែ​ជំរុញ​ឲ្យ​ពួក​បង‌ប្អូន​ធ្វើ​ដំណើរ​មក​ជួប​អ្នក​រាល់​គ្នា​ជា​មុន ដើម្បី​រៀប​ចំ​អំណោយ​ដែល​អ្នក​រាល់​គ្នា​បាន​សន្យា​នេះ​ឲ្យ​បាន​រួច​រាល់ ហើយ​បង្ហាញ​ថា នោះ​ជា​អំណោយ​ស្ម័គ្រ​ពី​ចិត្ត​មែន មិន​មែន​ដោយ​បង្ខំ។

ខ្ញុំ​មាន​គ្រប់​គ្រាន់​ទាំង​អស់ ហើយ​ក៏​បរិបូរ​ផង ខ្ញុំ​បាន​ពោរ‌ពេញ​ហើយ ដោយ​បាន​ទទួល​របស់​ទាំង​ប៉ុន្មាន​ពី​អេប៉ា‌ប្រូឌីត ដែល​អ្នក​រាល់​គ្នា​ផ្ញើ​ទៅ​ខ្ញុំ​នោះ គឺ​ជា​ក្លិន​ឈ្ងុយ ជា​គ្រឿង​បូជា​ដែល​ព្រះ‌អង្គ​ទទួល ហើយ​សព្វ​ព្រះ‌ហឫ‌ទ័យ​ដែរ។

ចូរ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​ម្នាក់ៗ​បាន​ទទួល ដូច​ជា​អ្នក​មើល​ខុស​ត្រូវ​ល្អ អំពី​ព្រះ‌គុណ​ច្រើន​យ៉ាង​របស់​ព្រះ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម