Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ កូរិនថូស 8:11

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ចូរ​បង្ហើយការ​នោះ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បំពេញ​តាម​បំណង ដែល​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​ធ្វើ​មក​ហើយ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

5 ការដាក់ឲ្យឆ្លើយតបគ្នា  

«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​គេ​យក​តង្វាយ​មក​ថ្វាយ​យើង ត្រូវ​ទទួល​តង្វាយ​ដែល​ថ្វាយ​ដល់​យើង​នោះ ពី​អស់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត។

ដ្បិត​បើ​មាន​ចិត្ត​ខ្នះខ្នែង​មែន នោះ​ព្រះ‌សព្វ​ព្រះហឫ‌ទ័យ​ទទួល តាម​អ្វីៗ​ដែល​អ្នក​នោះ​មាន មិន​មែន​តាម​អ្វីៗ​ដែល​គ្មាន​នោះ​ទេ។

ហើយ​មិន​តែ​ប៉ុណ្ណោះ ក្រុម​ជំនុំ​បាន​រើស​អ្នក​នោះ​ឲ្យ​រួម​ដំណើរ​ជា​មួយ​យើង ក្នុង​ការ​ប្រមូល​ជំនួយ​ដែល​យើង​កំពុង​ចាត់​ចែង​នេះ ដើម្បី​សិរីល្អ​របស់​ព្រះ‌អម្ចាស់​ផ្ទាល់ និង​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ល្អ​របស់​យើង។

ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ថា គេ​ស្ម័គ្រ​ចិត្ត​ថ្វាយ​តាម​សមត្ថភាព​របស់​គេ ហើយ​លើស​ពី​សមត្ថភាព​របស់​គេ​ទៅ​ទៀត

ដ្បិត​ខ្ញុំ​ស្គាល់​ចិត្ត​សង្វាត​របស់​អ្នក​រាល់​គ្នា​ហើយ ក៏​បាន​អួត​ពី​អ្នក​រាល់​គ្នា​ប្រាប់​អ្នក​ស្រុក​ម៉ា‌សេ‌ដូន​ថា អ្នក​ស្រុក​អាខៃ​បាន​ប្រុង​ប្រៀប​ជា​ស្រេច តាំង​ពី​ឆ្នាំ​មុន​ម៉្លេះ ហើយចិត្ត​ខ្នះ​ខ្នែង​របស់​អ្នក​រាល់​គ្នា​បាន​ជំរុញ​ចិត្ត​មនុស្ស​ជា​ច្រើន។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម