Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ កូរិនថូស 7:13

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នេះ​ហើយ​បាន​ជា​យើង​បាន​ក្សាន្ត​ចិត្ត ប៉ុន្តែ លើស​ពី​ការ​កម្សាន្ត​របស់​យើង យើង​រឹត​តែ​មាន​អំណរ​ខ្លាំង​ថែម​ទៀត ដោយ​ឃើញ​អំណរ​របស់លោក​ទីតុស ដ្បិត​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ចិត្ត​របស់​គាត់​បាន​ធូរ​ស្បើយ។

សូមមើលជំពូក ចម្លង

16 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​អរ​សប្បាយ​ជា​មួយ​អ្នក​ដែល​អរ​សប្បាយ ចូរ​យំ​ជា​មួយ​អ្នក​ណា​ដែល​យំ

ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​មក​ជួប​អ្នក​រាល់​គ្នា​ដោយ​អំណរ ដោយ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ និង​បាន​សម្រាក​ជា​មួយ​អ្នក​រាល់​គ្នា។

ប្រសិន‌បើ​អវ‌យវៈ​ណា​មួយ​ឈឺ នោះ​ទាំង‌អស់​ឈឺ​ជាមួយ​គ្នា បើ​អវយវៈ​ណា​មួយ​បាន​តម្កើង​ឡើង នោះ​ទាំង‌អស់​ក៏​រីក‌រាយ​ជាមួយ​ដែរ។

ចូរ​ចាំ​យា​ម ចូរ​ឈរ​ឲ្យ​មាំ‌មួន​ក្នុង​ជំនឿ ចូរ​ប្រព្រឹត្ត​ដោយ​ក្លាហាន ចូរ​មាន​កម្លាំង​ឡើង។

ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​វិញ្ញាណ​ខ្ញុំ និង​វិញ្ញាណ​អ្នក​រាល់​គ្នា​ធូរ​ស្បើយ។ ដូច្នេះ សូម​រាប់​អាន​មនុស្ស​បែប​នេះ​ចុះ។

តែ​ចិត្ត​ខ្ញុំ​មិន​បាន​ធូរ​ស្បើយ​សោះ ព្រោះ​នៅ​ទី​នោះ ខ្ញុំ​រក​ទី‌តុស ជា​បង‌ប្អូន​ខ្ញុំ​មិន​ឃើញ។ ដូច្នេះ ខ្ញុំ​ក៏​លា​គេ ហើយ​បន្ត​ដំណើរ​ទៅ​ស្រុក​ម៉ា‌សេ‌ដូន។

ហេតុ​នេះ​បាន​ជា​ខ្ញុំ​សរសេរ​សំបុត្រ​នោះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដើម្បី​កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​កើត​ទុក្ខ​ព្រួយ​ពី​អស់​អ្នក​ដែល​គួរ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​អរ​សប្បាយ ដ្បិត​ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទាំង‌អស់​ថា អំណរ​របស់​ខ្ញុំ ក៏​ជា​អំណរ​របស់​អ្នក​រាល់​គ្នា​ដែរ។

ប្រសិន‌បើ​ខ្ញុំ​បាន​អួត​ពី​ការ​ខ្លះ​របស់​អ្នក​រាល់​គ្នា​ខ្លះ​ប្រាប់​គាត់ នោះ​ខ្ញុំ​មិន​ខ្មាស​ទេ ព្រោះ​សេចក្តី​ដែល​យើង​បាន​អួត​ពី​អ្នក​រាល់​គ្នា​ប្រាប់​លោក​ទីតុស ជា​សេចក្ដី​ពិត​យ៉ាង​ណា នោះ​អ្វីៗ​ដែល​យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ក៏​ជា​សេចក្ដី​ពិត​យ៉ាង​នោះ​ដែរ។

គាត់​មាន​ចិត្ត​ស្រឡាញ់​អ្នក​រាល់​គ្នា​រឹត​តែ​ខ្លាំង​ឡើងៗ ពេល​គាត់​នឹក​ចាំ​ពី​ការ​ស្ដាប់​បង្គាប់​របស់​អ្នក​រាល់​គ្នា និង​ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​ទទួល​គាត់ ដោយ​ចិត្ត​កោត​ខ្លាច និង​ញាប់‌ញ័រ។

ប៉ុន្តែ ព្រះ​ដែល​កម្សាន្ត​ចិត្ត​អ្នក​ទន់​ទាប ទ្រង់​បាន​កម្សាន្ត​ចិត្ត​យើង ដោយការ​មក​ដល់​របស់​លោក​ទី‌តុស

ដូច្នេះ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​ជា​ប្រញាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណរ ដោយ​ឃើញ​គាត់​ម្តង​ទៀត ហើយ​ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ​ដែរ។

សូម​ព្រះ‌អម្ចាស់​ប្រទាន​សេចក្ដី​មេត្តា‌ករុណា ដល់​គ្រួសារ​របស់​លោក​អូនេ‌សិភ័រ ដ្បិត​គាត់​បានធ្វើ​ឲ្យ​ចិត្ត​ខ្ញុំធូរ​ស្បើយ​ជា​ញឹកញាប់ ក៏​មិន​ខ្មាស​ដោយ​សារ​ចំណង​របស់​ខ្ញុំ​ដែរ

មែន​ហើយ ប្អូន​អើយ សូម​ឲ្យ​ខ្ញុំ​បាន​ផល​នេះ​ពី​អ្នក​ក្នុង​ព្រះ‌អម្ចាស់​ផង! សូម​ឲ្យ​ចិត្ត​របស់​ខ្ញុំ​បាន​ធូរ​ស្បើយ​ក្នុង​ព្រះ‌គ្រីស្ទ​ផង។

ប្អូន​អើយ ខ្ញុំ​ពិត​ជា​បាន​ទទួល​អំណរ និង​ការ​លើក​ចិត្ត​ជា​ខ្លាំង ដោយ‌សារ​សេចក្ដី​ស្រឡាញ់​របស់​អ្នក ព្រោះ​ចិត្ត​របស់​ពួក​បរិសុទ្ធ​បាន​ធូរ​ស្បើយ​ដោយ‌សារ​អ្នក។

ជា​ទី​បញ្ចប់ ចូរ​ឲ្យ​គ្រប់​គ្នា​មាន​គំនិត​តែ​មួយ មាន​ចិត្ត​អាណិត‌អាសូរ មាន​ចិត្ត​ស្រឡាញ់​គ្នា​ជា​បង‌ប្អូន មាន​ចិត្ត​ទន់​សន្តោស ហើយ​សុភាព។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម